ទម្លាប់អាថ៌កំបាំងទាំង ៥របស់បុគ្គលជោគជ័យដែលអ្នកគួរតែស្វែងយល់
របៀបនៃការភ្ញាក់ពីគេង អាចកំណត់ពីផលិតភាពក្នុងមួយថ្ងៃៗរបស់អ្នកបាន។ ដូច្នេះហើយ ទើបវាមានសារៈសំខាន់ដែលអ្នកចាប់ផ្តើមថ្ងៃថ្មីដោយភាពវិជ្ជមានបាន។ តើអ្នកគិតថា បុគ្គលិកចាប់ផ្តើមថ្ងៃថ្មីដោយរបៀបណាទៅ?
១) ភាពវិជ្ជមាន៖ អ្នកដែលងើបលឿនត្រូវបានគេស្គាល់ពីភាពវិជ្ជមាននិងការប្ដេជ្ញាចិត្តរបស់ពួកគេ។ ពួកគេយកពេលទៅដោះស្រាយបញ្ហារីឯមនុស្សធម្មតាចំណាយពេលសម្រាប់គេង។
២) អាហារពេលព្រឹក៖ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតក្នុងចំណោមអាហារទាំងបី។ បើមិនទទួលទានអាហារពេលព្រឹកទេ ខ្លួនប្រាណរបស់អ្នកក៏មិនដំណើរការបានល្អដែរ។
៣) ការរៀបចំ៖ ពេលព្រឹកគឺជាពេលដ៏ល្អបំផុតសម្រាប់គិតពីគម្រោងនូវអ្វីដែលអ្នកចង់ធ្វើ។ វានឹងជួយឱ្តអ្នកសម្រេចកិច្ចការបានច្រើននិងមានប្រសិទ្ធភាព។
៤) ធ្វើលំហាត់ប្រាណ៖ ពេលព្រឹកក៏ជាពេលវេលាមួយដ៏សក្ដិសមសម្រាប់ការហាត់ប្រាណ។ ការហាត់ប្រាណនៅពេលព្រឹកមិនត្រឹមតែជួយបង្កើនថាមពលថែមទាំងជួយអ្នកឲមានភាពវិជ្ជមានបានថែមទៀតផង។
៥)កម្លាំងចិត្ត៖ ពួកគេចាប់ផ្តើមថ្ងៃថ្មីដោយសុភាសិតល្អៗដែលជាកម្លាំងចិត្តនឹងជួយពួកគេមានថាមពលក្នុងការធ្វើកិច្ចការរបស់អ្នក៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org