ឆ្ងល់ទេហេតុអ្វី ​​មនុស្ស​ជា​ច្រើន​មិន​ចង់​បាន​សង្សារ?​



មានមនុស្សច្រើនណាស់ដែលមិនត្រូវការស្នេហា ហើយគេមានមូលហេតុដ៏សមហេតុផលរបស់ពួកគេ។ តើមូលហេតុនោះ ជាអ្វីទៅ? ១) ចង់ស្រឡាញ់ខ្លួនឯងឲ្យច្រើននិងរៀនរស់ដោយឯករាជ្យ៖ ជាការពិតណាស់ ពួកគេមិនចង់បានស្នេហា ព្រោះគេត្រូវការចំណាយពេកវេលាសម្រាប់ខ្លួនឯងផង និងអ្នកដទៃផង ហើយម្យ៉ាងទៀត គេហាក់ដូចជាមិនបានបង្រៀនខ្លួនឯង ឲ្យរស់នៅដោយឯករាជ្យទៀតនោះទេ។ ហេតុនេះទើបគេមិនចង់មានស្នេហា។ ២) អាចធ្វើអ្វីដែលខ្លួនចង់បាន៖ គេគិតថា ការនៅម្នាក់ឯង គឺមានសេរីភាពពេញលេញ គេនឹកឃើញថា ចង់ធ្វើអ្វីគឺធ្វើបាន ដោយមិនចាំបាច់សុំយោបល់ឬក៏ប្រាប់នរណាច្រើន។ ៣) ចង់ប្រើពេលនៅម្នាក់ឯង៖ មានមនុស្សជាច្រើនដែលមិនចូលចិត្ត នរណាមកតាមរំខាន ជាពិសេសពេលដែលគេត្រូវការ ការនៅម្នាក់ឯងនេះ។ ៤) ចង់រឹតចំណងមិត្តភាពជាមួយមិត្តភ័ក្ដិ៖ អាចថា ពួកគេត្រូវការមិត្តភក្ដិជាងស្នេហា ទើបគេមិនចង់បាន សង្សារមកជំពាក់ជំពិន។ ណាមួយស្នេហា ក៏ជារបាំងមួយ រារាំងភាពជិតស្និទ្ធរវាងមិត្តភ័ក្ដិនិងមិត្តភ័ក្ដិដែរ ហេតុនេះគេត្រូវសម្រេចបោះបង់ចោលមួយ។ ៥)ឆ្អែតឆ្អន់នឹងស្នេហាពេក៖ អាចថា គេធ្លាប់ឆ្លងកាត់រឿងស្នេហា បរាជ័យ រាប់មិនអស់ ហើយពេលនេះគេលែងចង់បានទៀតហើយ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost.com
X
5s