ទម្លាប់​ទាំង​ ៥ ​របស់​ «បុគ្គល​ដែល​​​មាន​ទម្លាប់​ល្អ» ដែល​លោក​អ្នក​គួរ​រៀន​សូត្រ​តាម​



អ្នកប្រាកដជាស្គាល់បុគ្គលខ្លះ មិនពូកែទេ មិនស្អាតទេ ប៉ុន្តែពួកគេតែងតែទទួលបាននូវអ្វីដែលពួកគេចង់បាន។ មនុស្សប្រភេទនេះចេះបំភ្លឺផ្លូវដែលត្រូវដើរ ទោះបីជាទីនោះងងឹតកីដោយ។ ពួកគេអាចសម្រេចកិច្ចការជាច្រើនបាន ដោយសារតែអត្តចរិតរបស់ពួកគេ។

១) ពួកគេគោរពមនុស្សដូចគ្នា៖ មនុស្សប្រភេទនេះមិនទម្លាក់មនុស្សដទៃទេ។ អ្វីដែលអ្នកដទៃចូលចិត្តពួកគេគឺដោយសារតែពួកគេគោរពមនុស្សធម្មតាដូចដែលពួកគេគោរពមេរបស់ពួកគេដែរ។

២) មិននិយាយដើមគេ៖ ការនិយាយដើមគេគឺជាទង្វើមួយដ៏អាក្រក់។ មនុស្សល្អមិននិយាយរឿងអាក្រក់ពីគេទេ។

៣) ចាត់ទុកអ្នកដទៃដូចអ្វីដែលពួកគេចង់បានពីអ្នកដទៃ៖ មិនមែនមានមនុស្សច្រើនគិតបែបនេះនោះទេ។ ប៉ុន្តែ មនុស្សដែលឆ្លាត ចេះនិងល្អ គឺអាចធ្វើបានលើសពីនេះ។ ពួកគេមិនត្រឹមតែធ្វើអ្វីដែលពួកគេចង់បានពីអ្នកដទៃនោះទេ ប៉ុន្តែពួកគេនឹងផ្តល់នូវអ្វីដែលមនុស្សដទៃចង់បានថែមទៀតផង។

៤)មានកំណត់៖ ពួកគេមិនព្យាយាមទៅបំពេញតាមតម្រូវការរបស់អ្នកដទៃនោះទេ។ ពួកគេចេះស្រឡាញ់ខ្លួនឯងនិងព្យាយាមធ្វើអ្វីតាមសមត្ថភាពដែលពួកគេមាន។

៥)ពួកគេញញឹមដាក់មនុស្សរាល់គ្នា៖ នេះជាលក្ខណៈសំខាន់បំផុត។ ពួកគេអាចញញឹមដាក់មនុស្សដទៃមិនថាជីវិតរបស់ពួកគេអាក្រក់យ៉ាងណាក៏ដោយ។ ញញឹម គឺមានភាពទាក់ទាញជាងសំលៀកបំពាក់ទៅទៀត៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s