លោក Oliver Hart និង​លោក Bengt Holmstrom ​ទើប​ទទួល​បាន​រង្វាន់​ណូប៊ែល​ផ្នែក​សេដ្ឋកិច្ច​​



សេដ្ឋវិទូពីររូបលោក Oliver មកពី Harvard និងលោក Holmstrom មកពី MIT ត្រូវបានប្រគល់ជូននូវរង្វាន់ណូប៊ែលផ្នែកសេដ្ឋកិច្ចកាលពីថ្ងៃចន្ទកន្លងទៅ។ សេដ្ឋវិទូទាំងពីរត្រូវបានគេឲ្យតម្លៃលើការវិភាគលើកិច្ចសន្យា បានលើកឡើងពីក្របខណ្ឌការងារទូលំទូលាយសម្រាប់វិភាគលើបញ្ហាច្រើនបែបក្នុងបែបបទនៃកិច្ចសន្យា ដូចជាការតម្លើងប្រាក់បៀរវត្សឲ្យនាយកប្រតិបត្តិដែលមានសមត្ថភាព ប្រាក់សម្រាប់ធានារ៉ាប់រង និងការធ្វើឯកជនភាវូបនីយកម្ម។ នៅក្នុងអត្ថបទស្ដីពីកិច្ចសន្យដែលត្រូវបានផ្សព្វផ្សាយដោយ Royal Swedish Academy of Sciences របស់ប្រទេសស៊ុយអ៊ែត បានសរសេរថា ឧបសគ្គដែលកើតឡើងក្នុងការសហការគ្នាគឺជាភាពខុសគ្នានៅក្នុងចំណាប់អារម្មណ៍របស់ពួកគេដែលទំនាស់នេះនឹងត្រូវបានដោះស្រាយមិនដាច់ស្រឡះបើគ្មានការចុះកិច្ចសន្យាព្រមព្រៀង។ នៅក្នុងពានរង្វាន់នេះផងដែរ សេដ្ឋវិទូទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន១.២លានដុល្លារ។ កាលពីឆ្នាំមុនពានរង្វាន់ណូប៊ែលផ្នែកសេដ្ឋកិច្ចនេះ ត្រូវបានទៅលើសេដ្ឋវិទូលោក Angus Deaton ទៅលើ “ការប្រើប្រាស់ ភាពក្រីក្រ និងសុខមាលភាព”៕ ប្រែសម្រួល៖ ស្រីពៅ
X
5s