ដឹង​ទេ​ថា​​អ្នក​អាច​សម្រក​ទម្ងន់​បាន​ច្រើន​ដោយ​គ្រាន់​តែ​ពិសា​ទឹក​​តាម​របៀប ​៣​យ៉ាង​នេះ​



ការពិសាទឹកឲ្យបានច្រើន ក៏អាចជួយអ្នកឲ្យស្រកទម្ងន់បានច្រើនផងដែរ ក្រៅពីការជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវនោះ។ តើមានវិធីអ្វីខ្លះទៅ? ១) ពិសាទឹកមួយកែវមុនពិសាអាហារ៖ ការពិសាទឹកមុនពិសាអាហារនេះ អាចឲ្យអ្នកមានអារម្មណ៍ថា ឆ្អែត មិនឃ្លានអាហារច្រើន ព្រោះសារជាតិទឹកនឹងបំពេញការស្រេកឈ្លានរបស់អ្នកជំនួសអាហារនានា។ ២) ពិសាទឹកជំនួសដោយភេសជ្ជៈផ្អែមៗ៖ ជំនួសដោយការពិសទឹកក្រូច ឬទឹកប៉ូវកម្លាំងនានា ដែលសំបូរដោយជាតិស្ករធ្វើឲ្យធាត់ អ្នកគួរតែពិសាទឹកសុទ្ធ ជំនួសវាវិញ ទើបប្រសើរ។ ៣) ពិសាអាហារដែលសំបូរដោយជាតិទឹក៖ ជាការពិតណាស់ អ្នកក៏អាចជ្រើសរើសអាហារ ឬមួយក៏ផ្លែឈើ ដែលសំបូរដោយជាតិទឹកផងដែរ ក្នុងនោះមាន ផ្លែឪឡឹក ជាដើម ព្រោះថា វាជាផ្លែឈើ ដែលធ្វើឲ្យអ្នកឆ្អែតបានយូរ ដោយសារជាតិទឹករបស់វានោះ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com
X
5s