អនុវត្តតាមវិធី ៥យ៉ាងនេះ ធានាថា មុនតូចក៏ដោយធំក៏ដោយគឺលែងមានតែម្ដង
មនុស្សជាច្រើនតែងពិបាកចិត្ត ខ្លាំងដោយសារតែមុនធំៗ នឹងមុនតូចៗដែលមានលើផ្ទៃមុខគេនោះ។ វាធ្វើឲ្យពួកគែអៀនខ្មាសមិនហ៊ានចេញទៅណាមកណា ទោះចេញក៏បិទបាំងគ្រប់ពេលដែរ។ ហេតុនេះហើយអ្នកត្រូវតែដឹងពីវិធី ដែលអាចលុបបំបាត់មុន ហើយការពារកុំឲ្យវាកើតមានលើអ្នកទៀត នៅខាងក្រោមនេះ៖
១) ឧស្សាហ៍ហាត់ប្រាណ៖ ការហាត់ប្រាណក៏ជាវិធីមួយជួយបំបាត់មុខមុនផងដែរ ព្រោះការហាត់ប្រាណ អាចកាត់បន្ថយស៉្រ្ដេស ដែលនាំឲ្យមានជាតិខ្លាញ់កើតឡើងលើផ្ទៃមុខ។ មិនត្រឹមតែប៉ុណ្ណោះ វាសំអាតកំណកក្នុងស្បែកមុខរបស់អ្នកតាមការបញ្ចេញញើសនោះ រួមទាំងជម្រុះចោលស្បែកងាប់ៗ ទៀតផង។
២) កុំសូវប៉ះមុខអ្នកពេក៖ វាអាចជារឿងពិបាកដែលអ្នកមិនប៉ះមុខនោះ តែអ្នកត្រូវតែធ្វើវា ព្រោះថា ការយកដៃទៅប៉ះមុខ វានឹងបណ្ដាលឲ្យមេរោគទាំងនោះកាន់តែរីក រាលដាល ហើយម្យ៉ាងទៀតមេរោគជាប់ដៃអ្នកក៏អាចធ្វើឲ្យមុននោះកាន់តែរីកធំខ្លាំងផងដែរ។
៣) ពិសាអាហារឲ្យបានត្រឹមត្រូវ៖ បើជៀសបាន សូមកុំពិសាអាហារដែលសំបូរដោយជាតិខ្លាញ់ ប្រៃ ឬក៏ហឺរពេក ហើយគួរងាកមកពិសា បន្លែ ផ្លែឈើ រួមទាំងពិសាទឹកឲ្យបានច្រើនក៏កាន់តែល្អ។
៤) សម្រាកឲ្យគ្រប់គ្រាន់៖ សម្រាកឲ្យបានយ៉ាងតិចបំផុត ៨ម៉ោងក្នុងមួយថ្ងៃ ព្រោះថា បើអ្នកសម្រាកបានតិច ស្បែកចាស់របស់អ្នកនឹងពុំមានឱកាស បន្លាស់ទៅជាស្បែកថ្មីឡើយ។
៥) ដុសសំអាតជាមួយផលិតផលដែលមិនសូវកាត់ខ្លាំង៖ អាចថា មុខរបស់អ្នកមានមុនខ្លាំង ហេតុនេះទើបអ្នកប្រើប្រាស់ផលិតផលដែលអាចកាត់ខ្លាំង ទើបឆាប់បាត់។ តែវា ខុសទាំងស្រុង ព្រោះថា ផលិតផលទាំងនោះ វាសំបូរទៅដោយសារជាតិកាត់ដែលបង្កឲ្យកោសិកាមុខ កាន់តែស្ដើង ហើយមេរោគនានា នឹងកាន់តែឆាប់រាតត្បាតខ្លាំងលើផ្ទៃមុខថែមទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com