វិធី​ ៤​យ៉ាង​នេះ​ជួយ​មិត្ត​ប្រុស​អ្នក​​បាន​ ពេល​​កំពុង​ក្រៀមក្រំ​ចិត្ត​



បើសិនជាមាននរណាម្នាក់មិនសប្បាយចិត្តហើយនោះ ប្រាកដជាមួយថ្ងៃពេញអ្នកក៏មិនសប្បាយចិត្តដូចគ្នាដែរ។ ដើម្បីលុបបំបាត់បញ្ហានេះ តើអ្នកគួរធ្វើដូចម្ដេច កុំឲ្យមិត្តប្រុសរបស់អ្នកក្រៀមក្រំចិត្តខ្លាំងថែមទៀត?

១) ស្ដាប់ ហើយយល់ឲ្យច្បាស់ពីអារម្មណ៍គេ៖ អ្នកប្រហែលជាមិនដឹងឡើយថា មូលហេតុអ្វីគេពិបាកចិត្ត។ ដូចនេះ អ្នកត្រូវបើកចិត្តទូលាយស្ដាប់គេពីអ្វីដែលគេចង់និយាយ ហើយបង្ហាញឲ្យគេដឹងថាពេលនេះអ្នកយល់អារម្មណ៍គេច្បាស់។

២) បង្ហាញការគាំទ្រដល់គេ៖ អ្នកដែលក្រៀមក្រំចិត្ត កម្រសុំជំនួញទឹកចិត្តពីគេណាស់ ព្រោះគេខ្វះភាពក្លាហាននិយាយ តែបើអ្នកប្រាប់គេថា អ្នកតែងគាំទ្រគេនោះ គេក៏កាន់តែសប្បាយចិត្ត និងមានកម្លាំងចិត្តឡើងវិញទៅតាមនោះដែរ។

៣) ផ្ដល់គំនិតបំបាត់ភាពតានតឹង៖ បើអ្នកដឹងថា គេពិបាកចិត្តហើយ អ្វីដែលគួរធ្វើបន្ទាប់នោះគឺការផ្ដល់គំនិត ឬនាំគេទៅបំបាត់ភាពតានតឹងឬការក្រៀមក្រំចិត្តនោះ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យ ការដើរកម្សាន្ត ឬធ្វើអ្វីផ្សេងៗ។

៤) វែកញែករួមគ្នាដោះស្រាយបញ្ហានោះ៖ បើមានបញ្ហាហើយ អង្គុយនៅស្ងៀមទៀតក៏វាកាន់តែគ្មានន័យដែរ។ បើអ្នកអាចយកបញ្ហានោះមកគិតរួមគ្នា ការក្រៀមក្រំចិត្តក៏លែងកើតមានទៀតដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s