Carl’s Jr. កំពុងស្វែងរកបេក្ខជនវ័យក្មេងដែលស្រស់ស្រាយដើម្បីក្លាយជាក្រុមការងាររបស់ពួកយើង
តើអ្នកកំពុងតែមានបំណងចង់ធ្វើការនៅហាងម្ហូបចំអិនភ្លាមៗ (Fast Food) មកពីសហរដ្ឋអាមេរិកឬ? តើអ្នកមានភាពស្វាហាប់ ហើយចង់ធ្វើការនៅកន្លែងការងារដែលសប្បាយ រស់រវើក និងមានភាពប្រកួតប្រជែងឬ?
Carl’s Jr. កំពុងតែស្វែងរកបេក្ខភាពវ័យក្មេង និងស្រស់ស្រាយដើម្បីបំពេញមុខតំណែងជាអ្នកគិតលុយ ចុងភៅ ផ្នែកសេវាកម្ម និងអ្នកហ្វឹកហាត់ខាងផ្នែកគ្រប់គ្រង។
ក្រៅពីឱកាសធ្វើការនៅហាងទិញដោយបើកយានយន្តចូល (Drive-through) ទីមួយបង្អស់នៅ ប្រទេស កម្ពុជា ហាងCarl’s Jr. ក៏ផ្តល់ប្រាក់ខែខ្ពស់ ទទួលការបណ្តុះបណ្តាលពីក្រុមការងារជំនាញរបស់ពួកយើង បរិស្ថានការងារស្រស់ស្រាយ ក៏ដូចជាគុណប្រយោជន៍ជាច្រើនទៀតផងដែរ។
លោក អ៊ុត សាម៉េត អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលបានថ្លែងថា៖ «អ្នកអាចធ្វើឲ្យខ្លួនឯងលេចធ្លោជាមួយពួកយើង! គ្រាន់តែពាំនាំនូវការប្តេជ្ញាចិត្ត ហើយចូលរួមជាមួយយើងដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីអ្វីដែលយើងចង់និយាយ។ ពួកយើងមានផ្តល់ជាការបណ្តុះបណ្តាលកម្រិតខ្ពស់ជាងគេសម្រាប់ការពង្រឹងសមត្ថភាពក្នុងអាជីពការងារ និងគុណប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ទាប់ទៀត ដែលគុណប្រយោជន៍ទាំងនេះនឹងធ្វើឲ្យសមត្ថភាពការងាររបស់អ្នកកាន់តែលេចធ្លោ។ សាកល្បងភ្លក់រសជាតិជីវិតពោរពេញទៅដោយភាពស្រស់បំព្រងនៅហាង Carl’s Jr.»។
តម្រូវការដែលយើងទាមទារ គឺងាយស្រួលណាស់។ បេក្ខជនគ្រាន់តែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាចនិយាយភាសាអង់គ្លេសបានល្អប៉ុណ្ណោះ។
ប្រសិនបើអ្នកមានលក្ខណៈសមស្របទៅតាមតម្រូវការ STARS ដែលរួមមានភាពរួសរាយរាក់ទាក់ ចេះធ្វើការងារជាក្រុម ភាពស្វាហាប់ ស្មោះត្រ
និងចេះយល់ពីអ្វីដែលអតិថិជនចង់បាន យើងសូមស្វាគមន៍ទទួលអ្នកជាក្រុមការងាររបស់ Carl’s Jr. ដំបូងគេនៅប្រទេសកម្ពុជា។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើ Cover Letter និងCV ឬ Résumé ទៅកាន់អ៊ីម៉ែលរបស់ពួកយើង៖ [email protected]។ អ្នកក៏អាចធ្វើការទំនាក់ទំនងមកពួកយើងតាមរយៈទូរស័ព្ទលេខ ០១២ ៤១០ ៤០៤។
Carl’s Jr. គឺជានិមិត្តរូបនៃ«ប៊ឺហ្គឺអាមេរិកពិតៗ»។ ពួកយើងមានទីតាំងនៅ40ប្រទេស ហើយមានសាខាច្រើនជាង៣៧០០ទីតាំងនៅជុំវិញពិភពលោក។ នៅប្រទេសកម្ពុជាពួកយើងនឹងបើកហាងដែលអតិថិជនអាចបើកយានជំនិះចូលទិញបានដំបូងគេបង្អស់ និងតែមួយគត់។
នេះជាឱកាសរបស់អ្នកដើម្បីកា្លយជាផ្នែកមួយនៃហាងម្ហូប Fast Food ដែលមានឈ្មោះបោះសម្លេងទូទាំងពិភពលោក និងមានការពេញនិយមពីអតិថិជនរាប់លាននាក់ទូទាំងពិភពលោក។
ស្វែងរកពួកយើងនៅសង្កាត់បឹងកេងកង នៅកែងផ្លូវលេខ ៥១ និងផ្លូវលេខ ៣១០ ទីក្រុងភ្នំពេញ។ ហាងរបស់យើងនឹងបើកនៅថ្ងៃទី 17 ខែតុលា
អំពីយើង៖ ក្រុមហ៊ុន TH F&B បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាងCarl’s Jr. នៅប្រទេសកម្ពុជា។ យីហោដែលស្ថិតក្រោមក្រុមហ៊ុនTH F&B Co. Ltd. ក៏មានដូចជា ហាងCarl’s Jr. Chargrilled Burger ហាងCold Stone Creamery និងហាងGyu-Kaku Japanese BBQ។
https://www.facebook.com/CarlsJr.Cambodia/?fref=ts
អត្ថបទដោយ៖ Carl’s Jr.