វិធី​​ងាយ​ៗដើម្បី​​កាត់​បន្ថយ​អារម្មណ៍ «​តានតឹង មួម៉ៅ ធុញ​ថប់​អារម្មណ៍»​



វាមិនមែនងាយស្រួលនោះទេ ដែលអ្នកអាចមកសម្រួលអារម្មណ៍ ដើម្បីកុំឲ្យមានអារម្មណ៍តឹងតឹង មួម៉ៅ ឬថប់អារម្មណ៍បាននោះ។ តែបើ អ្នកចេះគ្រប់គ្រងវា អ្នកអាចគេចវេះពីបញ្ហាទាំងឡាយ ដែលអាចកើតឡើងជាយថាហេតុក៏ថាបាន។ តើមានអ្វីខ្លះ?

១) សម្រួលសាច់ដុំ៖ ការសម្រួលដល់សាច់ដុំអាចជួយដល់អ្នកច្រើនណាស់ អ្នកគួរតែសាកល្បងសម្រួលសាច់ដុំត្រង់ ស្មា ចង្កេះ ដៃនិងខ្នង។ តាមរយៈការធ្វើបែបនេះ វាអាចសម្រួលដល់សរសៃឈាម ឲ្យដើរបានស្រួល ហើយកំហឹងទាំងឡាយក៏ស្រកចុះទៅតាមនោះដែរ។

២) រកអ្នកនិយាយគ្នា៖ ពេលអ្នកស្ថិតក្នុងស្ថានភាពបែបនេះ ជៀសវាងការនៅម្នាក់ឯង ព្រោះថា អារម្មណ៍នឹងកាន់តែយ៉ាប់យ៉ឺនឡើង។ រកអ្នកដែលអាចនិយាយជាមួយបាន អាចជាគ្រួសារឬមិត្តភ័ក្ដិ ព្រោះពួកគេនឹងនិយាយលួងលោម ហើយគាំទ្រអ្នក។

៣) រាប់លេខ៖ ចំណាយពេលប៉ុន្មាននាទី ដើម្បីរាប់លេខ ហើយដកដង្ហើមមួយៗ តាមវា ដោយការធ្វើបែបនេះក៏អាចឲ្យអ្នកសម្រួលអារម្មណ៍ខ្លះបានដែរ។

៤) ត្រូវគិតថា អ្វីៗនឹងប្រសើរវិញ៖ អ្នកគួរគិតថា ក្រោយភ្លៀង មេឃនឹងស្រឡះ ហើយអ្នកមិនគួរពិបាកចិត្តនឹងអ្វីៗ ដែលកន្លងហួសនោះឡើយ ព្រោះថា វាគ្មានប្រយោជន៍អ្វីឡើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s