ធ្វើយ៉ាងណាដើម្បីយកឈ្នះភាពបរាជ័យ រួចងើបឡើងធ្វើវាម្ដងទៀត?
អ្នកត្រូវគិតថា ការបរាជ័យគឺគ្រាន់តែជា មេរៀនជីវិតតែប៉ុណ្ណោះ ។ បើអ្នកមិនបរាជ័យទេ អ្នកគ្មានឱកាសបានធ្វើវាឲ្យល្អជាងលើកមុនឡើយ។ ដើម្បីបន្តទៅមុខទៀត គប្បីយកឈ្នះភាពបរាជ័យជាមុន សិន ហើយមិនត្រូវឲ្យវាគ្របដណ្ដប់អ្នកបានឡើយ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវអនុវត្ត៖
១) ទទួលស្គាល់អ្វីដែលបានកើតឡើងរួចហើយ៖ ការរៀនទទួលស្គាល់បែបនេះ វា អាចជាកម្លាំងចិត្តមួយ ដែលនាំឲ្យអ្នកមិនសោកស្ដាយនឹងកំហុសដែលអ្នកបានធ្វើ។ បើអ្នកនៅតែមិនសុខចិត្តនឹងអ្វីដែលបានកើតឡើងទៀត ធានាថា អ្នកនៅតែវិលវល់ជាមួយ នឹងការបរាជ័យនោះដដែល។
២) មិនត្រូវគិតពីការបរាជ័យនោះទៀតទេ៖ បើអ្នកនៅតែបន្តសញ្ជឹងគិតពីការបរាជ័យនោះ អ្នកនឹងគ្មានថ្ងៃយកវាចេញពីការគិតរបស់អ្នកបានឡើយ។
៣)កំណត់គោលដៅឲ្យច្បាស់មួយ៖ អ្នកគួរតែកំណត់គោលដៅឲ្យបានច្បាស់ ថាតើអ្នកគួរធ្វើអ្វីបន្ទាប់។ អ្នកត្រូវដឹងថា ដើម្បីដើរដល់គោលដៅនោះ អ្នកគួរដើរតាមផ្លូវណាខ្លះដើម្បីកុំឲ្យបរាជ័យតទៅទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com