មនុស្សប្រុសហ៊ានរៀបការជាមួយអ្នក លុះត្រាតែអ្នកយ៉ាងហោចណាស់មាន ៧ចំណុចនេះ
មិនមែនតែសម្រស់មួយមុខនោះទេ ដែលអាចទាក់ចិត្តបុរសៗ ឲ្យស្រឡាញ់អ្នកបានយូរ។ វាទាមទារលក្ខខណ្ឌមួយចំនួនផងដែរ សម្រាប់ពួកគេជ្រើសរើសប្រពន្ធដែលជាមិត្ត១០០ឆ្នាំ។ តើមានអ្វីខ្លះ?
១) ជាមនុស្សចេះនិយាយគ្នាពេលមានរឿង៖ គ្មាននរណាម្នាក់មកទ្រាំរស់នៅជាមួយអ្នកដែលធ្វើអ្វីតាមតែចិត្តនោះទេ ហើយគេក៏មិនចូលចិត្តនរណាដែលសម្រេចចិត្តធ្វើអ្វីតែឯងៗដែរ។
២) ដឹងពីតួនាទីខ្លួនឯង៖ ការដឹងពីតួនាទីគឺពិតជាសំខាន់ណាស់ ព្រោះថា បើអ្នកមិនដែលខ្វាយខ្វល់ ថា ខ្លួន ឯង ធ្វើអ្វីហើយរំពឹងចាំតែបុរស ធ្វើនោះ វាពិតជាបញ្ហាហើយ។
៣) មានភាពក្លាហាន៖ គ្មានបុរសណាដែលចង់រួមរស់ជាមួយ នារីដែលមានតែភាពភ័យខ្លាច គ្មានសមត្ថភាពធ្វើអ្វីដោយខ្លួនឯងបាននោះទេ ។
៤) ជាមនុស្សកំប្លែងនិងធ្វើឲ្យអ្នកដទៃសប្បាយ៖ នារីបែបនេះគឺមិនកម្ររកបានឡើយ ហើយបើគេរកបានហើយនោះគេនឹងមិនលែងដៃជាដាច់ខាត។
៥) ចេះលួងលោម៖ មិនមែនតែមនុស្សស្រីទេ ដែលត្រូវការការលួងលោម តែបុរសៗ ក៏ត្រូវការដែរ ទោះបីគេមិនបង្ហាញក្ដី។
៦) គោរពឪពុកម្ដាយសងខាង៖ ឪពុកម្ដាយជាអ្នកដែលមានគុណសម្រាប់គេ ហើយបើគេដឹងថា អ្នកមានការគោរពកោតខ្លាច រួទាំងចេះមើលថែអ្នកមានគុណនោះ គេនឹងមិនចោលដាច់ខាត។
៧)មិនយកលុយជាធំ៖ លុយក៏សំខាន់ដែរ សម្រាប់មនុស្សម្នាក់ៗ តែ បើយកលុយជាធំ នឹងដាក់មកមុនគេហើយនោះ អ្នកនឹងមិនបានសុខឡើយ ហើយគ្មាននរណាមករួមរស់ជាមួយអ្នកឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com