រឿង ៤យ៉ាងដែលអ្នកមិនចាប់អារម្មណ៍ថា វាធ្វើឲអ្នកមានអារម្មណ៍មិនល្អ
នៅពេលដែលយើងនិយាយពីអារម្មណ៍ ក្នុងមួយថ្ងៃៗមនុស្សយើងជួបរឿងរ៉ាវជាច្រើនទាំងសប្បាយផង ទាំងទុក្ខកង្វល់ផង។ មានអ្នកខ្លះ ជួបរឿងសប្បាយតិច តែកើតទុក្ខច្រើន។ ៤ចំណុចតូចៗ ដែលអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នក៖
១) ដើរលេងជាមួយមនុស្សអវិជ្ជមាន៖ យើងប្រហែលជាមិនធ្លាប់គិតនោះទេថា មនុស្សដែលយើងដើរជាមួយអាចប៉ះពាល់ដល់គំនិតរបស់អ្នក។ មនុស្សអវិជ្ជមាន នឹងធ្វើឲអ្នកពិបាកក្នុងការទទួលបានគំនិតវិជ្ជមាន។
២) មើលព័ត៌មានច្រើនពេក៖ ទោះបីជាព័ត៌មានផ្តល់ព័ត៌មានដែលកើតឡើងក្នុងសង្គមក៏ដោយ ព័ត៌មានច្រើនតែធ្វើឲអ្នកអានមានអារម្មណ៍ភិតភ័យផងដែរ ជាពិសេសព័ត៌មានអំពីសន្តិសុខសង្គម (កាប់ចាក់ រំលោភ គ្រោះថ្នាក់...)។
៣) ចំណាយពេលច្រើនពេកលើអ៊ីនធឺណិត៖ តាមការសិក្សាបានរកឃើញថា អ៊ីនធឺណិតមានការប៉ះពាល់ដល់សុខភាព និងចិត្តគំនិតរបស់មនុស្ស។
៤)គេងមិនបានគ្រប់គ្រាន់៖ ការគេងយប់ជ្រៅមើលទៅ ហាក់ដូចជាសប្បាយណាស់។ ប៉ុន្តែ អ្នកមិនដឹងថា វាប៉ះពាល់ដល់សុខភាពរបស់អ្នកនោះទេ។ យើងរាល់គ្នាសុទ្ធតែត្រូវការការគេងគ្រប់គ្រាន់ ដើម្បីឱ្យសុខភាពល្អ និងមានអារម្មណ៍ស្រស់ថ្លា៕
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖www.powerofpositivity.com