ទោះបីជាជីវិតរបស់អ្នកជួបរឿងអយុត្តិធម៌ក៏ដោយ អ្នកត្រូវតែដើរទៅមុខជានិច្ច តាមផ្លូវ ៤ចំណុចនេះ
អ្វីៗសុទ្ធតែមានជម្រើសពីរ ពោលគឺ តើអ្នកចង់បានជម្រើសអវិជ្ជមានឬវិជ្ជមាន។ អ្នកត្រូវចងចាំថា អ្នកមិនអាចគ្រប់គ្រងអ្វីៗបានទាំងអស់នោះទេ។ ពេលដែលអ្នកជួបការលំបាក ចំណុចទាំងនេះអាចជួយអ្នកបាន៖
១)ស្វែងរកឬសគល់នៃបញ្ហា៖ អ្វីដែលអ្នកគួរធ្វើពេលជួបបញ្ហា គឺត្រូវរកឬសគល់វាឱ្យឃើញសិន។ វាអាចនឹងពិបាកទទួលយកការពិតពេលអ្នករកឃើញឬសគល់របស់វា។ ប៉ុន្តែមានតែប្រឈមមុខទេ ដែលអាចជួយអ្នកដោះស្រាយបញ្ហាបាន។
២) រៀបចំគម្រោង៖ ក្រោយពេលដែលរកឃើញបញ្ហាហើយ ជំហានបន្ទាប់គឺត្រូវរកដំណោះស្រាយ។ រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ។
៣) ដើរតាមគម្រោង៖ ក្រោយរកឃើញបញ្ហា ប្រាកដណាស់ថា អ្នកត្រូវមានដំណោះស្រាយហើយ អ្នកត្រូវចាប់ផ្តើមសកម្មភាពយកដំណោះស្រាយនោះមកអនុវត្តន៍។ វាក៏ទាមទារអ្នកឲ្យមានការអត់ធ្មត់ និងការតាំងចិត្តខ្ពស់ផងដែរ។
៤) រកជំនួយ៖ ប្រសិនជាអ្នកឈានដល់ចំណុចមួយដែលអ្នកមិនដើរទៅមុខបាន កុំខ្មាសអៀនក្នុងការសួររកជំនួយពីអ្នកដទៃ។ ជំនួយពីអ្នកដទៃ អាចជួយអ្នកបានមួយផ្នែកធំ។ ជំនួយនេះមិនមែនតែលុយកាក់នោះទេ ប៉ុន្តែគំនិតផងដែរ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖www.powerofpositivity.com