ចេះតែខ្ជិលរៀនមែនទេ? សាកធ្វើបែបនេះអាចទាក់ចិត្តអ្នកឲ្យរៀនចូលបាន
បើអ្នកនៅតែបណ្ដោយខ្លួន ឲ្យខ្ជិលរៀនសូត្រតទៅទៀត នោះ អ្នកនឹងដឹងថា លទ្ធផលវាអាក្រក់កម្រិតណាសម្រាប់អ្នកនាពេលខាងមុខ។ ម៉្លោះហើយ ត្រូវរៀន ធ្វើចិត្ត ខ្លួន ឯង និងស្វែងរកវិធីយ៉ាងណាឲ្យខ្លួន ឯងឆាប់រៀនចូលតាមវិធីខាងក្រោមនេះ៖
១) រកកន្លែងស្ងាត់ ដែលមិនធ្វើឲ្យបែកអារម្មណ៍៖ កន្លែងដែលស្ងាត់រួមមាន ហាងកាហ្វេ បណ្ណាល័យ បន្ទប់ណាមួយ ដែលមានសភាពស្ងប់ស្ងាត់ល្មម អាចឲ្យអ្នករៀនសូត្រ ទាំងអារម្មណ៍មូល។
២) ទុកចំណីអាហារនិងទឹកពិសាឆ្ងាញ់ ៗពេលអ្នកឃ្លាន៖ ពេលដែលអ្នកឃ្លាន ការគិត ក៏ដូចជាការចងចាំក៏មិនសូវបានល្អដែរ។ ដូចនេះទុកអាហារខ្លះៗ ជិតអ្នក ពេលដែលឃ្លាន អ្នកអាចពិសា បានរួចសឹមបន្តការសិក្សាទៀត។
៣) ផ្ដល់រង្វាន់ខ្លួនឯងពេលរៀនចប់៖ បើអ្នករៀបចំរង្វាន់សម្រាប់ខ្លួន ឯង ហើយ នោះ ជឿជាក់ថា អ្នកនឹងមិនឈប់រៀនកណ្ដាលផ្លូវទេ ព្រោះអី រង្វាន់កំពុងតែរង់ចាំ អ្នក។
៤) សួរអ្នកដែលចេះ៖ អ្នកប្រហែលជាមិនចេះមេរៀនចំណុចណាមួយ ទើបអ្នកខ្ជិល រៀនសូត្រ។ ចុះហេតុអ្វីមិនប្រើពេលនោះ សួរអ្នកដទៃដែលចេះជាយើងទៅ?
៥) ត្រូវចាំថា ការខិតខំអ្នកនឹងនាំជោគជ័យធំថ្ងៃមុខ៖ បើអ្នកតែងតែគិតបែបនេះ ជឿថា ទោះបីការរៀនលំបាកយ៉ាងណា ក៏អ្នកនៅតែខិតខំជម្នះទាល់តែបានដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com