វិធី៥​យ៉ាងដែល​ជួយ​អ្នក​ ឲ​ក្លាយទៅ​ជា​អ្នក​សន្ទនា​ដ៏​ល្អ​និង​ពូកែ​ម្នាក់!​



បុគ្គលខ្លះមានសមត្ថភាពតាំងពីកំណើត ពោលគឺពូកែក្នុងការសន្ទនារាល់ពេលដែលពួកគេនិយាយទៅកាន់នរណាម្នាក់។ ពួកគេដឹងពីរបៀបបញ្ចូលព័ត៌មាន ដែលពួកគេចង់អ្នកដទៃដឹង។ ប៉ុន្តែ ជំនាញនេះមិនមែនកើតឡើងដោយប្រើពេលតែមួយយប់នោះទេ។ ការសន្ទនាដ៏ល្អត្រូវការការរៀបចំនិងការអនុវត្តផងដែរ។ ខាងក្រោមនេះជាតិចនិកដែលអ្នកគួរដឹង៖

១) អ្វីដែលមនុស្សអាចទទួលយកបាន៖ មិនថាអ្នកនិយាយពីប្រធានបទអ្វីទេ អ្នកត្រូវប្រាកដថា អ្នកបានផ្ដល់ចំណេះដឹងដ៏មានប្រយោជន៍ដែលអ្នកស្ដាប់អាចទទួលបានក្រោយស្ដាប់អ្នកនិយាយ។

២) អ្នកស្ដាប់ដ៏ល្អ៖ ការស្ដាប់ដោយយកចិត្តទុកដាក់ គឺជាគន្លឹះដ៏ជោគជ័យមួយ។ ក្នុងកិច្ចសន្ទនាអ្នកមិនគួរនិយាយតែម្នាក់ឯងនោះទេ។ នៅក្នុងកិច្ចសន្ទនា អ្នកត្រូវស្ដាប់និងឆ្លើយតប។

៣) ជ្រើសរើសពេលវេលាមួយក្នុងការនិយាយ៖ មិនថាចំនួនមនុស្សអ្នកស្ដាប់ច្រើនប៉ុន្មាននោះទេ ការជ្រើសរើសឱកាសដ៏ត្រឹមត្រូវនឹងជួយអ្នកទទួលបានការចំណាប់អារម្មណ៍ពីអ្នកស្ដាប់។

) សួរសំនួរខ្លីៗ៖ អ្នកគួរតែឆ្លើយសំនួរខ្លីៗបានហើយព្រោះវាបង្ហាញថាអ្នកគោរពពេលវេលារបស់អ្នកដទៃ។ ការឆ្លើយសំនួរវែងៗមិនត្រូវបានគេណែនាំឡើយ។

៥) កុំឆ្លើយតែម្នាក់ឯង៖ ពេលអ្នកនៅក្នុងក្រុម អ្នកមិនត្រូវជាមនុស្សតែម្នាក់ដែលឆ្លើយសំនួរនោះទេ។ អ្នកត្រូវផ្តល់ឧឱកាសដល់អ្នកដទៃក្នុងក្រុមជាមួយអ្នកផង៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s