សាក​អនុវត្ត​វិធី​នេះ​មើល សម្រាប់​អ្នក​មាន​ហាង​ហើយ​ចង់​បង្កើន​ចំណូលបន្ថែម​



បើអ្នកគិតថា ចំណូលរបស់អ្នករៀងរាល់ថ្ងៃដែលបានពីការរកស៊ី ហាក់ដូចជាមិនសមប្រកប ហេតុអ្វីអ្នកមិននឹករកវិធីផ្សេងៗ ដើម្បីបង្កើនប្រាកចំណូលវិញទៅ។ ខាងក្រោមនេះជាគំនិតខ្លះៗ ដែលអ្នកគួរដឹង៖ ១) បង្កើតសេវាដឹកជញ្ជូន៖ អាចថា មានភ្ញៀវជាច្រើនទៀត ដែលគេចង់មកហាងរបស់អ្នក មិនថា ជាហាងលក់អីវ៉ាន់ ឬអាហារឡើយ តែដោយសារគេខ្ជិល ឬមួយ ចម្ងាយឆ្ងាយពីគ្នាគេមិនអាចមានឱកាសមកហាងអ្នកផ្ទាល់បាន។ ការបង្កើតសេវាដឹកជញ្ជូននេះជាគំនិតល្អសម្រាប់អ្នក ព្រោះថា អ្នកអាចដឹកនាំអីវ៉ាន់ទៅកាន់ភ្ញៀវ ហើយ ចំណូលក៏រកបានច្រើនទៅតាមនោះដែរ។ ២) ផ្ដល់ប័ណ្ណបញ្ចុះតម្លៃ៖ ការបញ្ចុះតម្លៃនេះ ក៏អាចបង្កើនអត្រាទិញពីអតិថិជនផងដែរ។ ពួកគេនឹងនឹកឃើញពីកន្លែងរបស់អ្នក គ្រប់ពេលដោយសារCoupon បញ្ចុះតម្លៃនោះ។ ៣) ផ្សព្វផ្សាយតាមបណ្ដាញសង្គម៖ នេះគឺជាការធ្វើទីផ្សារ មួយដ៏ជោគជ័យបំផុត ព្រោះថា អតិថិជននឹងមិនដឹងឡើយ ពីផលិតផលរបស់អ្នក តែបើអ្នកហ៊ានចំណាយទុនខ្លះ ដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គម អ្នកនឹងទទួលបានជោគជ័យធំធេងពិតមែន។ ៤)បញ្ចុះតម្លៃពេលមានពិធីធំៗ៖ ពេលមានពិធីធំៗ អ្វីមួយ យល់ល្អ អ្នកក៏គួរបញ្ចុះតម្លៃពិសេស ផងដែរ ចំពោះផលិតផលរបស់អ្នក ។ ការធ្វើបែបនេះក៏អាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ ហើយ ពួកគេនឹងកាន់ស្គាល់ពីផលិតផលអ្នកច្បាស់ក្នុងពេលនោះទៀតផង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com
X
5s