តិចនិកធ្វើឱ្យស្មាតហ្វូនដំណើរការយឺតប្រែទៅជាលឿនជាងមុន ដោយអនុវត្ត ១០ចំណុចនេះ
ជាធម្មតាល្បឿនដំណើរការរបស់ស្មាតហ្វូន គឺអាស្រ័យលើលក្ខណៈសម្បត្តិនៅត្រង់ Hardware ជាសំខាន់ បន្ទាប់មក Software បន្ទាប់បន្សំ។ ថ្វីត្បិតអ្នកទិញស្មាតហ្វូនទំនើបថ្លៃៗ ពេលប្រើដំបូង ភាពរលូនស្រួលប្រើដំណើរការលឿន តែប្រើយូរៗទៅ ល្បឿនចាប់ផ្ដើមយឺតបន្តិចៗម្ដងៗ ប្រសិនស្មាតហ្វូននោះបំពាក់អង្គប្រតិបត្តិ និង RAM ខ្ពស់ប្រហែលអ្នកមិនចាប់អារម្មណ៍ដឹងឡើយ តែបើស្មាតហ្វូនធន់មធ្យមអាចនឹងធុញទ្រាន់នឹងល្បឿនយឺត។
ទោះជាយ៉ាងណា យើងអាចថែទាំ ត្រួតពិនិត្យផ្នែក Software ដើម្បីរក្សាបានល្បឿនដំណើរការស្មាតហ្វូននៅតែលឿនដូចថ្មី ទោះបីប្រើរយៈពេលយូរហើយក៏ដោយ។ ទំព័រនេះ BizKhmer សូមលើកយកគន្លឹះដើម្បីជួយបង្កើនល្បឿនដំណើរការស្មាតហ្វូនឱ្យលឿនជាងមុន ១០ចំណុចដូចខាងក្រោម៖
១) រក្សាទម្លាប់សាកថ្មស្មាតហ្វូនឱ្យពេញសឹមប្រើ (Keep it Fully Charged)៖
អ្នកប្រើតែងចង់បានស្មាតហ្វូន Android ណាដែលមានល្បឿនដំណើរការលឿន ហើយសាកថ្មពេញប្រើប្រាស់បានរយៈពេលយូរ។ បើស្មាតហ្វូនស៊េរីខ្ពស់ ប្រើប្រហែលមួយថ្ងៃពេញ យប់ឡើងប្រាកដជាត្រូវយកមកដោតឌុយបញ្ចូលថ្មវិញមិនខាន។ ដូច្នេះចូលចាំថា មិនគួរប្រើរហូតដល់ស្មាតហ្វូនអស់ថ្មរលីង រលត់នោះទេ ព្រោះនាំឱ្យថ្មឆាប់ខូច។