អ្នកមិនដឹងទេថា ចុចទូរស័ព្ទពាក់កណ្ដាលយប់ គឺប៉ះពាល់សុខភាពខ្លាំងបំផុត?
ជាការពិតណាស់ ការចុចទូរស័ព្ទដៃពាក់កណ្ដាលយប់ គឺប៉ះពាល់សុខភាពខ្លាំងបំផុត។ នេះដោយសារតែភ្លើងពណ៌ខៀវពីទូរស័ព្ទដៃនោះ បានជះទៅកាន់អ្នក ហើយវាក៏ចូលទៅសម្លាប់កោសិកា ធ្វើឲ្យអ្នកមិនងងុយគេងនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ វាអាចដាស់តឿនដល់អ្នកថា វាជាពេលថ្ងៃទោះបីការពិត វាជាពេលយប់ក្ដី ហើយ សមត្ថភាពនៃការគេងទៅវិញរបស់អ្នក ក៏ធ្លាក់ចុះទៅតាមនោះផងដែរ។ ជាពិសេសវាកាន់តែប៉ះពាល់ខ្លាំងទៅទៀត សម្រាប់អ្នកដែលមានវ័យពី១៨ឆ្នាំដល់២៤ឆ្នាំ នេះបើយោងតៅតាមគេហទំព័រ mirror.co.uk ។
ដូចនេះ បើអាចជៀសបាន អ្នកមិនគួរចុចទូរស័ព្ទដៃ មុនចូលសម្រាកនោះទេ បើសិនជាអាចទុកវា ឲ្យឆ្ងាយពីខ្លួន ព្រោះថា សារជាតិវិទ្យុសកម្មជាច្រើន អាចចូលទៅសម្លាប់កោសិកាខួរក្បាលអ្នកបន្តិចម្ដងៗ រៀងរាល់ថ្ងៃដែលអ្នកមិនបានដឹង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ mirror.co.uk