អត្តចរិត​បែប​នេះ​ទើប​គេ​ចាត់​ទុក​ថា ​ជា​នារី​ដែល​ស្រស់​ស្អាត​ពិត​ប្រាកដ​



ជាការពិតណាស់មិនមែនតែសម្រស់ខាងក្រៅប៉ុណ្ណោះទេ ដែលអាចចាត់ទុកនារីម្នាក់ថា ជាស្រីស្អាតបាននោះ។ វាទាមទារទាំងសម្រស់ ចរិយា មារយាទ និងអត្តចរិតគួបផ្សំគ្នាផងដែរ។ តើក្នុងនោះមានអ្វីខ្លះទៅ?

១) ដឹងថាត្រូវនិយាយរបៀបណាខ្លះទៅកាន់អ្នកដទៃ៖ អ្នកដឹងថា តើត្រូវនិយាយទៅកាន់អ្នកដទៃ យ៉ាងម៉េច ដោយបង្ហាញពីភាពក្លាហាន និងចិត្តល្អរបស់អ្នកទៅកាន់គេ។ អ្នកមិនមានភាពអៀនខ្មាសឡើយ ហើយនិយាយអ្វីដែលអ្នកគិតថា ចាំបាច់ប៉ុណ្ណោះ។

២) ជាមនុស្សឯករាជ្យ៖ ជាមនុស្សដែលមិនត្រូវការពឹងផ្អែកលើអ្នកដទៃ ហើយអាចរស់នៅបានដោយពឹងលើខ្លួនឯងទាំងស្រុង។ វាបញ្ជាក់ថា អ្វីៗ ដែលអ្នកត្រូវធ្វើទោះបីវាលំបាក យ៉ាងណាក្ដីក៏អ្នកទៅមុខ ដោយមិនចាំបាច់នរណាមកជំរុញបានឡើយ។

៣) មិនមែនខ្វាយខ្វល់តែពីខ្លួនឯងទេ៖ អ្នកខ្វាយខ្វល់ ទាំងខ្លួនឯង នឹងអ្នកដទៃ ផងដែរ ព្រោះអ្នកក៏ផ្ដោតអារម្មណ៍ពីមនុស្សជុំវិញខ្លួនផងដែរ។

៤) មានចិត្តទូលាយ៖ អ្នកតែងបើកចិត្តទូលាយ ហើយទទួលយកមតិ ការរិះគន់ និងជំនឿរបស់មនុស្យជុំវិញខ្លួនជានិច្ច។

៥)ជាមនុស្សសុទ្ធិ និយម៖ អ្នកសម្លឹងទៅពិភពលោក ដោយគំនិតវិជ្ជមាន ជានិច្ច ហើយបង់បោះចោល ភាពអវិជ្ជមាននានា ទាំងក្នុងអតីតកាលនិងបច្ចុប្បន្ន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s