វិធី​ទាំង​៣ដែល​អាច​ជួយ​អ្នក​រក​ក្ដី​សុខ​នៅ​ក្នុង​ជីវិត​របស់​អ្នក​បាន​



សេចក្ដីសុខនៅក្នុងជីវិតដែលអ្នកណាៗក៏ចង់បានដែរ តែអ្វីដែលសំខាន់នោះគឺថាតើអាចរកវាបានតាមដោយរបៀបណា? តែយ៉ាងណាក៏ដោយ អ្នកក៏ត្រូវតែដឹងដែរថាតើសេចក្ដីសុខរបស់អ្នកជាអ្វី? បើអ្នកនៅមិនទាន់ដឹងទេ នោះបានន័យថាអ្នកនៅមិនទាន់ស្គាល់ខ្លួនឯងបានច្បាស់នោះទេ។ អ្នកក៏នៅតែអាចរកសេចក្ដីសុខបានតាមរយៈសកម្មភាពទាំង៤នេះ៖ ១) គេងឲ្យបានគ្រប់គ្រាន់៖ ទោះបីអ្នកធ្វើការហត់ឬច្រើនយ៉ាងណាក៏ដោយ អ្នកមិនគួរគេងតិចពេក ឬមិនគេងសោះនោះទេ ព្រោះវានឹងមិនជួយអ្វីដល់អ្នកនោះទេ មានតែបំផ្លាញសុខភាពរបស់អ្នកលើសដើម។ វាមិនចាំបាច់ទាល់តែ៨ម៉ោងក៏បានដែរ ប្រសិនបើអ្នករវល់ខ្លាំង សុំតែមួយគ្រប់គ្រាន់ល្មមទៅគឺបានហើយ។ ២) ស្និទ្ធជាមួយធម្មជាតិឲ្យបានច្រើន៖ អ្នកគួរតែសួរខ្លួនឯងថាតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលបានទៅតាមខេត្តម្ដងៗ? វាពិតជាមានភាពស្រស់ស្រាយមែនទែន ដោយមិនចាំបាច់មានម៉ាស៊ីនត្រជាក់អ្វីនោះទេ គឺគ្រាន់តែតំបន់ធម្មជាតិស្ងប់ស្ងាត់ល្អបែបនេះក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អច្រើនផងដែរ។ ៣) រៀនរស់នៅជាមួយអ្វីដែលអ្នកមាន៖ បើអ្នកចង់មានសេចក្ដីសុខពិតប្រាកដ អ្វីដែលអ្នកគួរតែធ្វើនោះគឺរៀនរស់ជាមួយនឹងអ្វីដែលអ្នកមាន មិនមែនសម្លឹងឃើញរបស់ដទៃរហូតដល់ភ្លេចពីតម្លៃនូវអ្វីដែលជារបស់អ្នកនោះទេ ព្រោះថាចុងក្រោយ អ្នកនឹងអាចមានភាពសោកស្ដាយបាន៕ ប្រែសម្រួល៖ រស្មី ប្រភព៖ www.lifehack.org
X
5s