«សុភាសិត៥ឃ្លា» ដែលជួយអ្នកឲមានកម្លាំងចិត្តទៅសាលារៀនវិញ
ឥឡូវនេះដល់ពេលដែលអ្នកត្រូវកាន់ប៊ិចចូលសាលាវិញហើយ។ ប្រសិនជាអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រឡប់ទៅសាលារៀនវិញ សុភាសិតទាំងប្រាំនេះអាចជួយអ្នកបាន៖
១)ខំប្រឹងឲអស់ពីលទ្ធភាព៖ ការសិក្សាអាចមានការលំបាក។ តែ កុំអនុញ្ញាតឲវាមកបំបាក់ទឹកចិត្តរបស់អ្នក ប្រសិនជាអ្នកប្រឹងអស់ពីលទ្ធភាព លទ្ធផលល្អនឹងមករកអ្នកដោយឯកឯង។
២)បន្តការខំប្រឹង៖ ការសាកល្បងអ្វីថ្មីអាចជួយអ្នកឲដឹងពីជីវិតដែលអ្នកចង់បាន។ ចំណង់ចំណូលចិត្តខ្លះអ្នកមិនអាចដឹងឡើងប្រសិនជាអ្នកមិនសាកល្បង។
៣) មានគម្រោង៖ ស្ទើរតែសិស្សទាំងអស់ហើយចង់ជោគជ័យក្រោយការបញ្ចប់ការសិក្សា។ ប៉ុន្តែភាពជោគជ័យរបស់បុគ្គលគឺមានភាពខុសៗគ្នា។ សូមប្រាកដថាអ្នកដឹងពីអ្វីដែលអ្នកចង់បានក្នុងឆាកជីវិត។
៤) គ្មានការឈឺចាប់ គ្មានការរីកចម្រើន៖ អ្នកងាយនឹងមានអារម្មណ៍បាក់ទឹកចិត្តណាស់រាល់ពេលអ្នកជួបការលំបាក។ ត្រូវចងចាំថាដរាបណាថ្ងៃនៅតែរះ អ្នកត្រូវតែមានសង្ឃឹម។
៥) កុំខ្លាច៖ រាល់ភាពជោគជ័យរបស់មនុស្សសុទ្ធតែត្រូវឆ្លងកាត់ភាពភ័យខ្លាច។ ដូច្នេះហើយ កុំខ្លាច។ រៀបចំគម្រោងឲត្រឹមត្រូវ រួចជម្នះរាល់ឧបសគ្គ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org