«ភាព​ជា​អ្នក​ដឹក​នាំ​គឺ​ជា​អ្នក​ធ្វើ​ឲ្យការ​ស្រមៃ​ក្លាយ​ជា​ការ​ពិត!»​



ឃ្លាមួយនិយាយ៖ «ភាពជាអ្នកដឹកនាំគឺជាអ្នកធ្វើឲ្យការស្រមៃក្លាយជាការពិត»។ តើឃ្លានេះមានន័យយ៉ាងម្តេចទៅ? អ្នកដឹកនាំគឺជាអ្នកដឹកនាំមនុស្សដទៃក្នុងគោលបំណងរួមមិនមែនជាមនុស្សដែលបង្ខំឲអ្នកដទៃនោះទេ។ មនុស្សរាល់គ្នាសុទ្ធតែមានគំនិតដែលយើងគិតថាអស្ចារ្យ ប៉ុន្តែមិនមែនមានមនុស្សច្រើនទេដែលសម្រេចក្តីសុបិនរបស់គេបាន។ អ្នកដឹកនាំពិតប្រាកដខិតខំកែប្រែការស្រមៃឲ្យក្លាយជាការពិតដោយការខំប្រឹង ការយកចិត្តទុកដាក់ ការតាំងចិត្ត និងជំរុញឲអ្នកដទៃមានក្តីសុបិនដូចគ្នា៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.quotemeaning.com
X
5s