«ចំណុច​៤​យ៉ាង» ​ដែល​អ្នក​ត្រូវ​ដឹង​​ចំពោះ​មនុស្ស​ដែល​កើត​ទុក្ខ​



ភាពមិនសប្បាយចិត្តគឺកើតលើមនុស្សគ្រប់គ្នា។ ពេលខ្លះវាស្ថិតនៅរយៈពេលយូរទៅទៀត។ អ្នកប្រាកដជាបាក់ទឹកចិត្ត។ អ្នកមិនចង់ធ្វើអ្វីទាំងអស់ ហើយអ្នកអនុញ្ញាតឲភាពរីករាយកន្លងផុតជារៀងរាល់ថ្ងៃ។ ប្រសិនជាអ្នកមិនធ្លាប់ជួបទេ អ្នកក៏ត្រូវដឹងពីមនុស្សដែលកើតទុក្ខដែរ៖ ១) មិនអាចគ្រប់គ្រងបាន៖ អ្នកមិនអាចគ្រប់គ្រងឬចង់បិទភាពមិនសប្បាយចិត្តចេញពីខួរក្បាលរបស់អ្នកតាមតែចិត្តអ្នកនោះទេ។ ប្រសិនជាអ្នកមានមិត្តដែលពិបាកចិត្ត អ្វីដែលអ្នកត្រូវធ្វើគឺលួងលោម។ ២) វាមិនមែនជាចំណុចខ្សោយ៖ មនុស្សភាគច្រើនចូលចិត្តនិយាយថា៖ មនុស្សដែលពិបាកចិត្តច្រើនតែជាមនុស្សដែលទន់ខ្សោយ។ អ្នកគួរតែជំរុញឲពួកគេហ៊ានបង្ហាញអារម្មណ៍ចេញមកក្រៅមកត្រឹមត្រូវ។ ៣) គ្មានកម្លាំងចិត្ត៖ ពេលខ្លះ មនុស្សមានការអន់ចិត្តចំពោះមនុស្សដែលកើតទុក្ខពីព្រោះថាពួកគេគ្មានកម្លាំងចិត្តក្នុងការធ្វើអ្វីទាំងអស់ ទោះបីជាវាជារឿងងាយស្រួលក៏ដោយ។ ៤) ឈ្លោះជាមួយខ្លួនឯង៖ មនុស្សដែលកើតទុក្ខច្រើនតែប្រឹងយកឈ្នះនូវគំនិតរបស់ខ្លួនជារៀងរាល់ថ្ងៃ។ វាហាក់ដូចជាពួកគេព្យាយាមរស់នៅក្នុងពិភពដែលរីករាយនិងព្យាយាមបំភ្លេចនូវរឿងអាក្រក់ទាំងឡាយ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s