បើ​សិន​​ជា​មាន​ឱកាស​​ទៅ​លេង​ប្រទេស​ជប៉ុន អ្នក​គួរ​​យល់​ដឹង​ពី​រឿងរ៉ាវ​​ ៥​យ៉ាង​នេះ​សិន​ទៅ​



ប្រទេសជប៉ុន គឺជាប្រទេសមួយដែលស្ថិតក្នុងក្ដីស្រមៃមនុស្យជាច្រើន ហើយពួកគេតែងចង់ឲ្យក្ដីស្រមៃនោះក្លាយជាការពិតឆាប់ៗ។ តែក៏មានរឿងខ្លះៗ ដែលអ្នកត្រូវដឹងមុននឹងទៅលេងនៅទីនោះផងដែរ៖

១) ពួកគេចូលចិត្តភាពស្អាត៖ សឹងតែគ្រប់ទីកន្លែង គឺ គ្មានសំរាមតែម្ដង ។ មិនត្រឹមតែប៉ុណ្ណោះ ហាងមួយចំនួនមិនថាធំឬតូច តែងតែឲ្យភ្ញៀវដោះស្បែកជើងមុននឹងចូលហាងរបស់ពួកគេ នេះដោយសារតែស្បែកជើង ត្រូវបានពួកគេចាត់ទុកថា ជារបស់មិនស្អាត ដោយសារតែវានៅជាប់នឹងដី។

២) ពួកគេមិនយកលុយថ្លៃទឹកតែឡើយ៖ ការឲ្យលុយថ្លៃទឹកតែនៅទីនោះ បង្ហាញពីភាពអសីលធម៌ ដូចនេះកុំភ្ញាក់ផ្អើលអី ប្រសិនបើពួកគេមិនយកនោះ។ ការឲ្យថ្លៃទឹកតែ វាប្រៀបបាននឹងឲ្យពួកគេព្យាយាមធ្វើអ្វីម្ដងទៀត ឲ្យបានល្អលើសមុន ម្ល៉ោះហើយទើបពួកគេមិនចង់បាន។

៣) ខែមេសាជាខែល្អបំផុតសម្រាប់ទៅលេងជប៉ុន៖ បើសិនជាអ្នកចង់ទៅលេងទីនោះ គួបផ្សំ ទាំងទេសភាពស្រស់ស្អាតខ្លាំងបំផុតនោះ អ្នកគួរតែកំឡុងខែមេសា ព្រោះ ផ្កាសាគូ រ៉ា និងផ្កាផ្សេងៗ ទៀត នឹងរីកគ្រប់ទីកន្លែង។

៤) គ្មានធុងសំរាមតាមផ្លូវទេ៖ អ្នកមិនគួរចំណាយពេលស្វែងរកធុងសំរាមឡើយ ព្រោះថា យូរៗ ម្ដងទើបអ្នកអាចរកឃើញធុងសំរាម។ អ្នកដែលនៅទីនោះតែងតែទុកសំរាមតូចៗ នៅក្នុងកាបូបរបស់ពួកគេ ។

៥) បង្គន់ទំនើប៖ អ្នកនឹងកាន់តែមានភាពភ្ញាក់ផ្អើលខ្លាំង ប្រសិនបើអ្នកប្រើប្រាស់បន្ទប់ទឹកនៅប្រទេសជប៉ុន ព្រោះថា វាមានទាំងចម្រៀងសម្រាប់អ្នក រួមទាំងទឹកសម្រាប់ដុះសំអាតដល់អ្នកទៀតផង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.goabroad.com

X
5s