កត់​សម្គាល់​មើល​ទៅ! បុរស​ដែល​ស្រលាញ់​អ្នក​ពិតប្រាកដ​ នឹង​ធ្វើ​ចំណុច​ទាំង​នេះ​​ដាក់​អ្នក​



បុរសប្រហែលជាមិនពូកែខាងសម្ដែងអារម្មណ៍ចេញមកក្រៅប៉ុន្មាននោះទេ។ ប៉ុន្តែ វាមានសញ្ញាមួយចំនួន ដែលគេនឹងបង្ហាញប្រសិនជាគេពិតជាស្រលាញ់អ្នក។ ខាងក្រោមនេះជាសញ្ញា៖

១) គាត់ស្រឡាញ់នឹងទទួលយកនូវអត្តចរិតរបស់នារីនោះ៖ នៅពេលដែលបុរសស្រឡាញ់នារីណាម្នាក់ពិតប្រាកដ គេស្រឡាញ់រាល់ចំណុចដែលនាងមាន មិនមែនគ្រាន់តែសម្ផស្សនោះទេ។

២) គាត់តែងតែនៅគ្រាំទ្រនាង៖ នៅពេលដែលបុរសស្រឡាញ់នារីនោះចង់យកជាគូជីវិត គាត់មិនមែនចង់តែជោគជ័យម្នាក់ឯងនោះទេ គាត់នឹងព្យាយាមជំរុញទឹកចិត្តឲ្យ​ជោគជ័យទាំងអស់គ្នា។

៣) គាត់ការពារនាង៖ គាត់មិនត្រឹមតែការពារនាងមិនឲ្យមានគ្រោះថ្នាក់នោះទេ ថែមទាំងមិនធ្វើឲ្យនាងពិបាកចិត្តទៀតផង។

៤) សម្រេចចិត្ត៖ នៅពេលដែលមានបញ្ហាអ្វីមួយត្រូវដោះស្រាយ គាត់តែងតែចេញមុខមកដោះស្រាយ។ ប្រសិនជាការសម្រេចចិត្តនោះខុស គាត់ទទួលខុសត្រូវ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.lifehack.org

X
5s