EA Sports ​ដាក់​​ឱ្យ​លេង​ FIFA 17 បាន​ហើយ នៅ​លើ​ Smartphone, PC និង​ Game Console (PlayStaion, Xbox)​



FIFA ស៊េរីឆ្នាំ ២០១៧ ឬ FIFA 17 ឥឡូវនេះ មានឱ្យលេងនៅលើស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍ហ្គេម Console ចាប់ពីពេលនេះហើយ។ ក្រុមហ៊ុន EA Sport ទើបបញ្ចេញឈុតវីដេអូដែលបង្ហាញពីតារាបាល់ទាត់កំពុងរះ Alex Hunter នៅក្នុងការប្រកួត Premier League។ សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/-CTdaJtIrD4 អ្នកនឹងអាចរីករាយលេងហ្គេម FIFA 17 នេះ បាននៅលើឧបករណ៍ហ្គេម Console រួមមាន៖ PlayStation 3, PlayStation 4, Xbox 360, Xbox One, កុំព្យូទ័រ (PC) ក៏ដូចជាស្មាតហ្វូន iOS / Android។ នៅក្នុងវីដេអូខាងលើ គេឃើញកីឡាករវ័យក្មេង Alex Hunter បានបង្ហាញសមត្ថភាពស៊ុតបាល់បញ្ចូលទីយ៉ាងជំនាញ។

untitled-7

untitled-6 FIFA 17 ត្រូវបានសម្រិតសម្រាំងចេញមក គឺដោយផ្អែកតាមសម័យកាលនៃការប្រកួតបាល់ទាត់ក្នុងពេលបច្ចុប្បន្ន ពោលជាបទពិសោធន៍សម្រាប់ការប្រកួត Premier League តែម្ដង។ ឈ្មោះកីឡាក្នុងហ្គេម គឺយកតាមឈ្មោះកីឡាពិត ទាំងអត្តសញ្ញាណ រូបរាង និងទីតាំងប្រកួតជាដើម ដែលអ្វីទាំងនេះ គឺមានតែនៅក្នុងហ្គេម FIFA 17 ប៉ុណ្ណោះ៕
X
5s