ហាម​សួរ​​សំណួរ​ទាំង​​នេះ​ជា​ដាច់​ខាត​ ទៅ​កាន់​​អ្នក​ដែល​​សម្ភាសន៍​ការងារ​អ្នក​



ពេលជិតដល់ចុងបញ្ចប់នៃការសម្ភាសន៍ ជាទូទៅអ្នកដែកសម្ភាសន៍ការងារអ្នក នឹងសួរអ្នកថា តើមានសំណួរសួរទៅកាន់ពួកគេទេ? ខាងក្រោមនេះជាសំណួរដែលអ្នកមិនគួរសួរនោះទេ៖

១) តើអ្នកអាចប្រាប់ខ្ញុំពីក្រុមហ៊ុនអ្នកបានទេថាជាក្រុមហ៊ុនអ្វី៖ អ្នកមិនអាចសួរសំណួរនេះបានឡើយ ព្រោះថា វាហាក់ដូចជាបញ្ជាក់យ៉ាងច្បាស់ ថា អ្នកមិនបានសិក្សាច្បាស់លាស់ទាល់តែសោះពីក្រុមហ៊ុនគេ។ អ្នកអាចសួរសំណួរបែបនេះបានថា អាចពន្យល់លម្អិតបន្តិចបានទេអំពីសេវាកម្មឬផលិតផលរបស់ក្រុមហ៊ុនអ្នក?

២) តើខ្ញុំគួរបានប្រាក់ខែប៉ុន្មាន៖ បើអ្នកសួរសំណួរទាំងនេះលឿនជ្រុលពេកនោះ គេអាចគិតថា អ្នកជាបុគ្គលិក ដែលគិតតែពីលុយធំជាងគេ។ សំណួរប្រាក់ខែនេះ បើជៀសបាន អ្នកមិនគួរសួរនៅថ្ងៃដំបូងឡើយ លុះត្រាតែអ្នកសម្ភាសន៍នោះ ចង់ឲ្យអ្នកឆ្លើយ ចាំឆ្លើយ។ កុំទាមទារលើសពីតម្លៃទីផ្សារប្រសិនបើអ្នកមិនទាន់មានបទពិសោធន៍ជ្រៅជ្រះនោះទេ ត្រូវសិក្សាទីផ្សារឱ្យបានច្បាស់លាស់សិន។ 

៣) តើពេលណាខ្ញុំបានការងារនោះ៖ ជាការពិតណាស់ ពេលដែលអ្នកប្រើប្រាស់សំណួរនេះ វាហាក់ដូចជាអ្នកចង់បានការងារនោះជ្រុលហួសហេតុពេកហើយ។ អ្នកមិនអាចសួរពួកគេបែបនេះបានឡើយ ដោយសារតែការជ្រើសរើសគឺទាមទារពេលវេលានឹងការគិត។ បើអ្នកជាបុគ្គលដែលក្រុមហ៊ុនត្រូវការពិតប្រាកដនោះ គេពិតជាមិនបោះបង់អ្នកចោលឡើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.payscale.com

X
5s