តើគួរធ្វើដៃយ៉ាងណាទៅនៅពេលធ្វើបទសម្ភាសន៍ការងារម្ដងៗ? (មានវីដេអូ)
នៅពេលសម្ភាសន៍ការងារម្ដងៗ ពួកគេមិនត្រឹមតែវិនិច្ឆ័យទៅលើចំណេះដឹង ចម្លើយ ដែលអ្នកបានឆ្លើយមកនោះទេ គេថែមទាំងសង្កេតមើលអាកប្បកិរិយា រូបរាងកាយ តាំងពីដើមក្បាលរហូតដល់ចុងជើងទៀតផង។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹងថា តើពេលសម្ភាសន៍ការងារម្ដង ៗ អ្នកគួរដាក់ដៃដូចម្ដេច ឲ្យមើលទៅសមរម្យ ហើយអ្នកសម្ភាសន៍ពេញចិត្តអ្នកនោះ៖
១)ការលើកដៃ ឡើង ៖ អ្នកគួរតែធ្វើដៃបែបនេះ ព្រោះថាវាបង្ហាញពីភាពស្មោះត្រង់ចំពោះអ្វីដែលអ្នកកំពុងតែនិយាយ ហើយវាក៏បង្ហាញពីការគោរពដល់អ្នកដទៃ ផងដែរ។
២) ដាក់ម្រាមដៃផ្គុំគ្នា៖ វាបង្ហាញពីភាពក្លាហាន របស់អ្នក ហើយភាគច្រើនអ្នកដែលមានឋានៈធំៗ ចូលចិត្តធ្វើបែបនេះ។
៣) មិនត្រូវដាក់ដៃចុះក្រោម៖ វាបង្ហាញពីការគ្របដណ្ដប់លើនរណាម្នាក់ ក៏ដូចជាបង្ហាញភាពភ័យខ្លាចអ្នកដែរ។
៤) មិនត្រូវជ្រែងហោប៉ៅ៖ ការធ្វើបែបនេះ បង្ហាញថា អ្នក កំពុងតែចង់លាក់បាំងគេអ្វីមួយ។
៥) មិនត្រូវគោះម្រាមដៃលើតុ៖ វាបង្ហាញថា អ្នកជាមនុស្សអន្ទះអន្ទែងគ្មានភាពអត់ធ្មត់។
៦) មិនត្រូវខ្វែងដៃអ្នក៖ ជាសញ្ញា ប្រឆាំងនិងមិនសមសម្របអ្វីមួយ ដែលអ្នកមិនគួរធ្វើវាទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com