Leica និង Huawei ចាប់ដៃសហការគ្នាយូរអង្វែងដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D Center)
ថ្មីៗនេះ ក្រុមហ៊ុនដែលមានឯកទេសខាងផលិតកាមេរ៉ា Leica និងក្រុមហ៊ុនទូរស័ព្ទខ្នាតយក្ស Huawei បានសម្រេចចិត្ត សហការគ្នាលើកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាទូរស័ព្ទថ្មីៗ ដើម្បីរឹតតែប្រកួតប្រជែងទីផ្សារស្មាតហ្វូនទំនើបនាពេលអនាគត។ បច្ចេកវិទ្យាកាមេរ៉ា Leica តាមពិតត្រូវបានបំពាក់ប្រើនៅលើកំពូលស្មាតហ្វូន Huawei P9 និង P9 Plus រួចមកហើយ ដែលធ្វើឱ្យកាមេរ៉ាមានសមត្ថភាពខ្ពស់។