គន្លឹះសន្សំលុយ ៥ចំណុច នឹងជួយឲ្យជីវិតរបស់អ្នកមានលំនឹង
អ្នកណាៗក៏ដឹងដែរថា លុយ គឺសំខាន់ខ្លាំងណាស់។ មានលុយ គឺសឹងតែអាចមានអ្វីៗគ្រប់យ៉ាង។ «លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន» នេះជាសុភាសិតដែលគេតែងតែនិយាយនៅសម័យនេះ។ ដូច្នេះហើយជីវិតមនុស្សយើងគឺ ត្រូវមានការសន្សំលុយ។ អនុវត្តគន្លឹះខាងក្រោមនេះដែលជួយដល់ការចំណាយលុយរបស់អ្នក៖
១) ចាប់ផ្តើមលក់ ឈប់ប្រមូលទុកទៀត៖ មនុស្សយើងប្រហែលជាមានវត្ថុជាច្រើនដែលពួកយើងលែងត្រូវការ។ ប៉ុន្តែ មនុស្សចូលចិត្តរក្សាទុកគ្រឿងទាំងអស់នោះ។ យើងគួរតែចាប់ផ្តើមលក់គ្រឿងទាំងអស់នោះវិញ (បើអាចបាន) និងប្រើប្រាស់ថវិកាទាំងនោះទៅធ្វើអ្វីដែលមានប្រយោជន៍។
២) បង្កើតគណនី៖ តាមហាងលក់ទំនិញមួយចំនួន អ្នកអាចសន្សំពិន្ទុក្រោយការទិញម្តងៗ។ វាអាចជួយសន្សំលុយរបស់អ្នកបានខ្លះដែរ។
៣) កំណត់ទំនិញដែលអ្នកត្រូវទិញ៖ បង្កើតគម្រោងទិញទំនិញ មុនពេលដែលអ្នកទៅទិញទំនិញ។ វាជាវិធីសាស្ត្រមួយដែលជួយអ្នកក្នុងការសន្សំលុយកាក់ឱ្យបានច្រើន។ ប្រសិនជាគ្មានគម្រោងទេ អ្នកងាយនឹងទិញទំនិញ រួមមានទាំងទំនិញដែលអ្នកមិនសូវប្រើ ឬមិនចាំបាច់ទាល់តែសោះ។
៤) ញាំអាហារនៅផ្ទះ៖ ការធ្វើម្ហូបខ្លួនឯងមិនត្រឹមតែសន្សំលុយបាននោះទេ តែម្ហូបដែលអ្នកធ្វើផ្ដល់នូវសុខភាពថែមទៀតផង។
៥) អំពូលភ្លើង៖ ប្រសិនជាអ្នកមានទម្លាប់គេងបើកភ្លើង អ្នកគួរតែមានអំពូលតូចៗដែលគេហៅថាភ្លើងរាត្រី។ វាអាចជួយសន្សំលុយភ្លើងរបស់អ្នកផងដែរ។ បើអាចធ្វើបានថែមទៀត ផ្អាកប្រើម៉ាស៊ីនត្រជាក់ មកប្រើកង្ហារខ្លះ៕
ប្រែសម្រួល៖ អ៊ឹងមួយយូ
ប្រភព៖ www.lifehack.org