ផលិតផលអស្ចារ្យពិភពលោកទទួលស្គាល់ចំនួន ៥មុខ ដែលជាមរតកក្រោមការឌីហ្សាញរបស់លោក Steve Jobs
សហស្ថាបនិកក្រុមហ៊ុន Apple ដ៏មានចក្ខុវិស័យជ្រៅជាងគេកម្ររកបានមួយរូបក្នុងពិភពបច្ចេកវិទ្យា លោក Steve Jobs មកដល់ពេល លោកបានទទួលអនិច្ចកម្មអស់រយៈពេលប្រហែល ៥ឆ្នាំមកហើយ។ ថ្វីត្បិតលោកលែងនៅលើលោកនេះ ប៉ុន្តែសមិទ្ធផល ដែលជាស្នាដៃប្រកបដោយគំនិតច្នៃប្រឌិតយ៉ាងអស្ចារ្យ នៅតែបន្សល់ទុកឱ្យមនុស្សលើលោកបានស្គាល់ ពិសេសចងចាំមិនភ្លេចពីកិត្តិសព្ទរបស់លោកឡើយ។