វិធី៤យ៉ាងដែលជួយឲ្យអ្នកអាចដឹកនាំមនុស្សដែលមិនចង់ឲ្យគេដឹកនាំបាន
ក្នុងសង្គមបច្ចុប្បន្ន មនុស្សមួយចំនួនមិនចង់ឲ្យគេមកដឹកនាំនោះទេ។ ពួកគេចង់ឲ្យអ្នកដទៃគោរពគំនិតរបស់ពួកគេ។ ពួកគេចង់ផ្លាស់ប្តូរក្រុមហ៊ុនដោយគំនិតរបស់ពួកគេ។ តើក្នុងនាមជាអ្នកដឹកនាំ តើអ្នកអាចធ្វើអ្វីបាន?
១) ឈរលើគោលការណ៍អ្វីមួយ៖ ប្រសិនជាអ្នកគ្មានឈរលើអ្វីទាំងអស់ គ្មាននរណានឹងឈរជាមួយអ្នកនោះទេ។ អង្គការជាច្រើនសុទ្ធតែមានគោលបំណងច្បាស់លាស់ឬបេសកកម្ម។ ការឈរលើអ្វីមួយមានន័យថាមនុស្សមានគោលការណ៍ច្បាស់លាស់ និង ដឹងច្បាស់ថា នឹងត្រូវធ្វើអ្វី ហើយចង់សម្រេចអ្វី។
២) បង្កើតវប្បធម៌ផ្តល់តម្លៃគ្នា៖ ប្រសិនជាអ្នកដឹកនាំអាចធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាវត្តមានរបស់ពួកគេសំខាន់ ឬ មានតម្លៃ នោះអ្វីៗសុទ្ធតែអាចទៅរួច។ បុគ្គលិកជាច្រើនលាលែងពីក្រុមហ៊ុនដោយសារពួកគេមិនត្រូវបានឲ្យតម្លៃ។
៣) សប្បាយៗ៖ គ្មាននរណាម្នាក់មិនចង់ធ្វើការនៅកន្លែងសប្បាយៗនោះទេ។ ដូច្នេះហើយ ប្រសិនជាអ្នកចង់ឲគេតាមអ្នក អ្នកគួរតែរកវិធីសាស្ត្រសប្បាយៗ។
៤) តើគេរីករាយនឹងជួយដែរឬទេ? ៖ អ្នកអាចរៀនពីការងារស្ម័គ្រចិត្ត។ តើហេតុអ្វីបានជាមនុស្សស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីជួយ? ស្វែងរកគន្លឹះនឹងអនុវត្តក្នុងក្រុមហ៊ុន។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org