តើអ្នកដឹងថា មនុស្សជោគជ័យចូលចិត្តធ្វើអ្វីខ្លះនៅចន្លោះម៉ោងសម្រាកថ្ងៃត្រង់ ?
តើអ្នកជាធម្មតាចំណាយម៉ោងទទួលទានអាហារថ្ងៃត្រង់ធ្វើអ្វីដែលអត់ប្រយោជន៍មែនទេ? តាមអ្នកជំនាញបាននិយាយ ពេលរសៀលគឺជាពេលវេលាសំខាន់ដែលជួយអ្នកឲ្យមានផលិតភាព។ តើមនុស្សជោគជ័យច្រើនធ្វើអ្វីខ្លះទៅនៅម៉ោងសម្រាកថ្ងៃត្រង់?
១) ពួកគេងើបនិងចេញក្រៅ៖ មិនថាពួកគេមានកិច្ចការដែលត្រូវធ្វើយ៉ាងណានោះទេ ពួកគេតែងតែងើបចេញពីតុរបស់ពួកគេ ដើម្បីផ្លាស់ប្តូរបរិយាកាស ឬ បញ្ចៀសអារម្មណ៍តានតឹង។ នេះជាអ្វីមនុស្សជោគជ័យធ្វើ។
២) ទំនាក់ទំនង៖ មនុស្សជោគជ័យព្យាយាមទទួលទានអាហារថ្ងៃត្រង់ជាមួយមនុស្សផ្សេងៗគ្នា ពីព្រោះថាពួកគេជឿថាពួកគេអាចរៀនអ្វីថ្មីពីមនុស្សថ្មីៗ។
៣) រៀបចំ៖ មនុស្សជោគជ័យឆ្លៀតយកពេលវេលានេះមករៀបចំនូវអ្វីដែលពួកគេគួរធ្វើបន្ទាន់ពីនេះ។ ការធ្វើបែបនេះក៏ជួយកាត់បន្ថយសម្ពាធ។
៤) ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណអំឡុងពេលសម្រាកថ្ងៃត្រង់ក៏អាចបង្កើនថាមពលដល់អ្នកបានដែរ។ វាមិនត្រឹមតែជួយកាត់បន្ថយភាពស្រ្តេសនោះទេថែមទាំងបង្កើនការផ្ដោតអារម្មណ៍ទៀតផង។
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.success.com