Apple ចំណាយថ្លៃដើម ផលិត iPhone 7 ១គ្រឿងអស់តែ ២២៤,៨ដុល្លារទេ!
ប្រិយមិត្តប្រហែលចង់ដឹងហើយថា តើ iPhone 7 ត្រូវក្រុមហ៊ុន Apple ចំណាយថ្លៃដើមអស់ប៉ុន្មានលុយ បើមានលក់លើទីផ្សារថ្លៃកប់ពពករហូតដល់ខ្ទង់ពាន់ដុល្លារនោះ។ តាមធម្មតា iPhone មួយគ្រឿង ត្រូវក្រុមហ៊ុនចំណាយថ្លៃផលិតមិនលើសពី ៣០០ដុល្លារនោះទេ។ ជាក់ស្ដែងរបាយការណ៍ពីគេហទំព័រ his ឱ្យដឹងថា ក្រុមហ៊ុន Apple ចំណាយថ្លៃដើមផលិត iPhone 7 មួយគ្រឿងអស់ត្រឹមតែ ២២៥ដុល្លារប៉ុណ្ណោះ។