Nikon ទើបដាក់លក់កាមេរ៉ា Action ថ្មីម្ដង ៣ម៉ូដែលស៊េរី KeyMission ថតបានមុំ 360 តម្លៃ $500
ក្រុមហ៊ុន Nikon ថ្ងៃនេះ ទើបបានសម្ពោធចេញកាមេរ៉ាតូចស៊េរី KeyMission ថ្មី ដែលខ្លួនបានប្រកាសជាសាធារណៈដំបូងនៅអំឡុងព្រឹត្តិការណ៍ CES 2016 កន្លងទៅ។ កាមេរ៉ា Action ស៊េរីថ្មីរបស់ Nikon បែងចែកជា ៣ម៉ូដែលគឺ KeyMission 360, KeyMission 170 និង KeyMission 80។
កាមេរ៉ា KeyMission 360 នឹងមានលក់ក្នុងតម្លៃ ៤៩៩ដុល្លារអាមេរិក ដែលអាចថតវីដេអូ 4K ultra HD footage ក្នុងមុំ ៣៦០ដឺក្រេ ជាមួយ camera stitching។ ចំណែក Nikon KeyMission 170 វិញ គឺមានលក្ខណៈស្រដៀងនឹង GoPro ដែរ ដែលវាផ្ដល់ការថតវីដេអូកម្រិត 4K Ultra HD។ ងាកមកមើល Nikon KeyMission 80 វិញ ត្រូវបានឌីហ្សាញសម្រាប់ប្រើប្រាស់ក្នុងការផ្ដិតយកទិដ្ឋភាព បានងាយស្រួល ដោយដាក់នៅកាតាបស្ពាយក្រោយ ឬកាបូបធ្វើដំណើរ។