សញ្ញាទាំងនេះនឹងបញ្ជាក់ថា អ្នកកំពុងស្ថិតនៅស្ថានភាពស្នេហាដ៏អាក្រក់​



នៅពេលដែលស្នេហាដើរដល់ផ្លូវអាក្រក់ អ្នកប្រហែលជាមិនបានកត់សម្គាល់នូវសញ្ញានោះទេ។ អ្នកអាចនឹងមិនដឹងថាអ្នកត្រូវបានគេចាត់ទុកថាអាក្រក់។ វាពិតជាមានសារៈសំខាន់ក្នុងការកត់សម្គាល់នូវសញ្ញាទាំងនោះ។ ខាងក្រោមនេះសុទ្ធតែជាសញ្ញា៖ ១) ដៃគូរបស់អ្នករិះគន់អ្នករហូត៖ តើអ្នកមានអារម្មណ៍ដែរទេថាមិនថាអ្នកធ្វើអ្វីនោះទេគឺគេមិនដែលពេញចិត្តឡើយ? អ្នកបានខិតខំបំពេញតាមតម្រូវការរបស់គេ តែវាហាក់ដូចជាមិនគ្រប់គ្រាន់? ប្រសិនជាអ្នកតែងតែរងការរិះគន់ នោះបញ្ជាក់ថាវាមានបញ្ហាហើយ។ ២) ដៃគូរបស់អ្នកមិនចេះគ្រប់គ្រងកំហឹង៖ តើដៃគូរបស់អ្នកខឹងសូម្បីតែរឿងតិចតួច? ប្រសិនជាអ្នកត្រូវដោះស្រាយជាមួយមនុស្សដែលងាយខឹង នេះជាសញ្ញាមួយដ៏អាក្រក់។ ការនៅជាមួយមនុស្សងាយខឹងមិនត្រឹមតែហត់នោះទេ ថែមទាំងមិនល្អទៀតផង។ ៣) អ្នកមិនត្រូវបានគេឲ្យតម្លៃ៖ តើអ្នកភាគច្រើនទទួលបានការស្តីបន្ទោសច្រើនជាងការសរសើរ? ដៃគូរបស់អ្នកគួរតែធ្វើឲអ្នកសប្បាយចិត្តនិងផ្តល់តម្លៃដល់អ្នក។ ៤) អ្នកនៅតែឯង៖ អ្នកគួរតែប្រយ័ត្នប្រសិនបើដៃគូរបស់អ្នកទទូចអ្នកមិនឲ្យជួបមិត្តភ័ក្តិឬគ្រួសារ។ អ្នកត្រូវផ្តល់ដំណឹងដល់មនុស្សជិតស្និទ្ធមុនពេលដែររឿងៗអ្វីៗហួសពេល៕ ប្រែសម្រួល៖ អឹុងមួយយូ ប្រភព៖ www.lifehack.org
X
5s