មុនពេលអ្នកស្រី Aung San Suu Kyi ក្លាយជាអ្នកដឹកនាំនៅមីយ៉ាន់ម៉ា អ្នកស្រីធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល២១ឆ្នាំ ( ១៩៨៩-២០១០)
អ្នកស្រី Aung San Suu Kyi សព្វថ្ងៃជាទីប្រឹក្សាជាតិនៃប្រទេសមីយ៉ាន់ម៉ា។ អ្នកស្រីគឺមនុស្សស្រីដំបូងដែលធ្វើការនៅក្រសួងកិច្ចការបរទេសក្នុងនាមជាប្រធាន។ ម៉្យាងវិញទៀត អ្នកស្រីក៏ជាប្រធានបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
សព្វថ្ងៃអ្នកស្រីមានអាយុ៧១ឆ្នាំហើយ។ អ្នកស្រីកើតនៅថ្ងៃទី១៩ មិថុនា ឆ្នាំ១៩៤៥។ អ្នកស្រីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Delhi នៅឆ្នាំ១៩៦៤ និងសាកលវិទ្យាល័យ Oxford នៅឆ្នាំ១៩៦៨។ អ្នកស្រីបានធ្វើការនៅអង្គការសហប្រជាជាតិអស់រយៈពេល៣ឆ្នាំ។ នៅឆ្នាំ១៩៧២ អ្នកស្រី បានរៀបការជាមួយជនជាតិអង់គ្លេសម្នាក់ឈ្មោះ Michael Aris និងមានកូនប្រុសពីរ។
នៅឆ្នាំ១៩៩០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឈ្នះឆ្នោតដល់ទៅ៨១ភាគរយ។ ប៉ុន្តែ កម្លាំងយោធាបានឃុំអ្នកស្រីនៅក្នុងផ្ទះមុនពេលលទ្ធផលបោះឆ្នោតបានប្រកាស។ អ្នកស្រីត្រូវបានឃុំខ្លួនតាំងពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០១០៕
ប្រែសម្រួល៖អឹុង មួយយូ
ប្រភព៖ www.wikipedia.org