តោះបើកប្រអប់ iPhone 7 និង iPhone 7 Plus គ្រប់ពណ៌ទាំងអស់ ដោយដាក់ផ្ទឹមគ្នា ១០គ្រឿង តើអ្នកពេញចិត្តមួយណាជាង?
iPhone 7 និង iPhone 7 Plus ថ្មីទាំងពីរម៉ូដែលទើបតែត្រូវក្រុមហ៊ុន Apple សម្ពោធ និងដាក់លក់នៅលើទីផ្សារមួយចំនួនកាលពីសប្ដាហ៍មុន ហើយសមិទ្ធផលនេះ មានជម្រើសពណ៌ដល់ទៅ ៥ពណ៌គឺBlack, Silver, Jet Black, Gold និង Rose Gold។ ពណ៌ Black ត្រូវជំនួសឱ្យពណ៌ប្រផេះ Space Gray ដែលមាននៅលើ iPhone ជំនាន់មុនៗ ខណៈដែល Jet Black គឺជាពណ៌ថ្មី មានលក្ខណៈខ្មៅរលោង។