ស្មាតហ្វូនជំនាន់ក្រោយរបស់ Microsoft នឹងបើកសករាជជាមួយបច្ចេកវិទ្យាស្កេនក្រយៅដៃ Fingerprint នៅអេក្រង់ខាងក្រោយ
ចចាមអារ៉ាមអំពីទូរស័ព្ទ Surface របស់ក្រុមហ៊ុន នៅតែបន្តដូចភ្លៀងរលឹម ខណៈដែលគេរំពឹងថា វានឹងជាកំពូលទូរស័ព្ទទំនើបរបស់ក្រុមហ៊ុនអាមេរិកនេះ។ មុខងារ fingerprint នឹងត្រូវច្របាច់បញ្ចូលនៅលើស្មាតហ្វូនម៉ាក surface ។ នេះបើយោងតាមគេហទំព័រ patentscope.wipo.int ។
គំរូ Surface Phone (ប្រភព៖ concept-phones.com)
ស្មាតហ្វូនដែលមាន fingerprint sensor ភាគច្រើនក្នុងពេលបច្ចុប្បន្ន គឺត្រូវបង្កប់ចូលទៅក្នុងប៊ូតុង Home ដែលស្ថិតនៅពីក្រោមអេក្រង់មុខ ឬស្ថិតនៅពីក្រោមកាមេរ៉ាក្រោយ។ តាមគំនិតរបស់ Microsoft គេជឿថា ក្រុមហ៊ុននឹងនាំយកបច្ចេកវិទ្យា fingerprint ទៅបំពាក់នៅលើអេក្រង់ LCD និង OLED ហើយប្រភេទអេក្រង់ទាំងពីរនឹងរក្សាបាននូវផ្ទៃទំនេរ (space) ដែលនឹងធ្វើឱ្យការឌីហ្សាញរូបរាង iPhone មានកម្រាស់ស្ដើងជាងមុន។