iPhone 7 Plus ត្រូវរុះរើគ្រឿងក្នុង ប្រទះឃើញមាន Speaker តែ១ ដដែល ហើយប៊ូតុង Home បង្កប់ដោយម៉ូឌុលមិនប្រើ Click ដូចមុន
ថ្មីៗនេះ បុរសម្នាក់បានបញ្ចេញវីដេអូអំពីការរុះរើគ្រឿងរបស់ទូរស័ព្ទ iPhone 7 Plus ដើម្បីស្វែងយល់អំពីការឌីហ្សាញផ្នែកខាងក្នុង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគេ មិនឃើញមានរន្ធកាសប្រភេទ 3.5mm នៅលើ iPhone 7 ទាំងពីរម៉ូដែលទៀតឡើយ។ ហើយប៊ូតុង Home នៅលើ iPhone ថ្មីនេះ ត្រូវបង្កប់ដោយម៉ូឌុលដែលមិនប្រើក្នុងការចុច (click) ដូចប៊ូតុងមាននៅលើ iPhone 6s ឡើយ។
https://youtu.be/iNYQk4AIixw
បន្ទាប់ពីបានដោះមើលគ្រឿងក្នុង នៅលើទូរស័ព្ទ iPhone 7 គេ ពុំឃើញមានដុំបំពងសម្លេងចំនួន២ ដូចដែល Apple បានបញ្ជាក់ជាសាធារណៈនោះទេ ពោលគឺក្រុមហ៊ុននៅតែប្រើ speaker ចំនួន១ ដដែល គ្រាន់តែបន្ថែមក្បាលកាស (earpiece) សម្រាប់ stereo sound ប៉ុណ្ណោះ។