ទម្លាប់ទាំងនេះនឹងជួយឲ្យជីវិតរបស់អ្នកប្រសើរជាងមុនបាន
មនុស្សខ្លះពូកែណាស់ ពូកែគ្រប់អ្វីដែលពួកគេធ្វើ។ ពេលខ្លះ យើងឆ្ងល់ថាតើពួកគេពូកែតាំងពីកំណើតឬក៏យ៉ាងណា? យើងក៏ចង់ពូកែអ៊ីចឹងដែរ។ ខាងក្រោមនេះ យើងនឹងបង្ហាញពីអាថ៌កំបាំង និងទម្លាប់ដែលអ្នកអាចរៀនតាមបាន៖
១) យកពេលទៅរៀនអ្វីថ្មី៖ មនុស្សដែលខ្លាំងពូកែគឺមនុស្សដែលតែងតែពង្រីកចំណេះដឹងនិងជំនាញរបស់ពួកគេ។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ដែលអ្នកមានទម្លាប់បន្តការរៀន។ នៅពេលទំនេរ អ្នកអាចអានសៀវភៅឬមើលវីដេអូដែលមានប្រយោជន៍។
២) សម្រេចកិច្ចការដែលចង់ធ្វើប្រចាំថ្ងៃ៖ មនុស្សដែលខ្លាំងគឺមើលលទ្ធផលចេញពីការងារ។ ដូច្នេះហើយ អ្វីដែលសំខាន់នោះគឺធ្វើកិច្ចការដែលត្រឹមត្រូវ។ ក្រោយអ្នកសម្រេច អ្នកនឹងមានកម្លាំងចិត្តនិងមានជំនឿចិត្តលើខ្លួនឯង។
៣) ពិភាក្សា ៖ អ្នកអាចកត់ត្រានូវចំណុចខ្សោយនិងភាពបរាជ័យរបស់អ្នក។ បន្ទាប់មក អ្នកអាចពិភាក្សាជាមួយអ្នកណែនាំ។ នៅពេលដែលអ្នកអាចគ្រប់គ្រងភាពបរាជ័យបាន អ្នកនឹងពូកែ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com