គន្លឹះ​៤​​យ៉ាង​ដែល​ជួយ​បំបាត់​ភាព​​ធុញ​ទ្រាន់​​សម្រាប់​អ្នក​ធ្វើ​ការ​​ពី​ផ្ទះ​



ការស្លៀកពាក់សេរីដែលអ្នកចង់បាន។ ម្ហូបមាននៅក្នុងផ្ទះ។ នេះជាសុភមង្គលដែលមនុស្សទូទៅគិតថាការធ្វើការពីផ្ទះគឺជារឿងមួយដ៏អស្ចារ្យ។ តែ ធាតុពិតគឺមិនអ៊ីចឹងទេ។ គ្មានមិត្តរួមការងារណាក៏រំខានអ្នកឡើយ។ ដូច្នេះហើយអ្នកអាចមានអារម្មណ៍ថាធុញនៅពេលខ្លះ។ ខាងក្រោមនេះជាគន្លឹះដែលអ្នកអាចធ្វើបានដើម្បីបំបាត់ភាពធុញទ្រាន់៖ ១) កំណត់ពេលវេលាច្បាស់លាស់៖ ដោយសារតែអ្នកមានសេរីភាព ដូច្នេះហើយអ្នកត្រូវបង្ខំខ្លួនឯងឲ្យធ្វើការជារៀងរាល់ថ្ងៃ។ កំណត់ពេលវេលាច្បាស់លាស់ដែលអ្នកត្រូវធ្វើការនៅផ្ទះ រួមទាំងម៉ោងទទួលទានអាហារ និងម៉ោងសម្រាក។ ២) ផ្ដល់រង្វាន់ដល់ខ្លួនឯង៖ កាលវិភាគគួរតែរួមទាំងគោលដៅនិងរង្វាន់។ វិធីសាស្ត្រដែលល្អគឺអ្នកគួរតែធ្វើការ២៥នាទីរួចសម្រាក៥នាទី។ ក្រោយសម្រេចកិច្ចការអ្វីមួយ អ្នកអាចផ្តល់រង្វាន់តិចតួចទៅដល់ខ្លួនឯង។ ៣) ទៅក្លឹបហាត់ប្រាណ៖ ការហាត់ប្រាណក៏បង្ហាញឲ្យឃើញថាអាចជួយដល់ខួរក្បាលរបស់អ្នក និងជួយអ្នកពីភាពមិនសប្បាយចិត្តឬធុញជាដើម ។ ការហាត់ប្រាណមិនត្រឹមតែពង្រឹងការផ្តោតអារម្មណ៍ទៅលើការងារនោះទេ ថែមទាំងការចងចាំទៀតផង។ ៤)ទៅហាងកាហ្វេ៖ តាមការស្រាវជ្រាវបង្ហាញឲឃើញថា ការមានទំនាក់ទំនងមានការប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នក។ អ្នកអាចហៅកាហ្វេនិងអាចនិយាយលេងជាមួយមនុស្សដែលនៅក្បែរអ្នក។ អ្នកក៍អាចទៅកន្លែងផ្សេងដែលមានមនុស្សច្រើនដែរ។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.businessnewsdaily.com
X
5s