មូលហេតុ​៣​យ៉ាង​នេះ​ហើយ ​ ជំរុញ​ឲ្យ​និស្សិត​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សាពាក់កណ្តាលទី​



ជុំវិញរឿងរ៉ាវដែលនិស្សិតភាគច្រើនសម្រេចចិត្តបោះបង់ចោលការសិក្សា គឺកើតឡើងដោយកត្តាផ្សេងៗ គ្នា ។ ប៉ុន្តែ បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវមក គេបានរកឃើញពីមូលហេតុ៣យ៉ាងនេះដែលជាកត្តាចម្បង៖

១) ថវិកា៖ មូលហេតុចម្បងគេនោះគឺកង្វះខាតថវិកា។ វាហាក់ដូចជាអយុត្តិធម៌ណាស់ ដែលសម្រាប់និស្សិតមួយ ចំនួនមានថវិកាគ្រប់គ្រាន់ សម្រាប់បង់ថ្លៃសាលា តែសម្រាប់និស្សិតក្រីក្រវិញ គឺគ្មានទីពឹងអ្វីទាំងអស់ ដែលជាហេតុនាំឲ្យគេបន្តទៅមុខលែងបាន។ លុះត្រាតែគេរៀនពូកែ ហើយមានសមត្ថភាពប្រឡងយកអាហារូបករណ៍សិក្សាប៉ុណ្ណោះ ទើបអាចរៀនសូត្របន្ត។

២) បន្ទុកការងារ៖ និស្សិតមួយ ចំនួន តែងមានការងារកំឡុងពេលសិក្សា ហេតុនេះហើយពួកគេមិនអាចបែងចែកពេលវេលា ឲ្យបានត្រឹមត្រូវឡើយ សម្រាប់សិក្សា និងធ្វើការ ។ ទើបពេលខ្លះធ្វើឲ្យពួកគេនឿយហត់ខ្លាំង នឹកឃើញចង់ឈប់រៀនតែម្ដង។

៣) បន្ទុកសាលា២ជាន់គ្នា៖ អាចថា គេមិនទាន់មានការងារ តែសម្រាប់និស្សិតនៅប្រទេសកម្ពុជាវិញ ពួកគេមួយចំនួន រៀនសាកលវិទ្យាល័យ ២ ឬក៏រៀនចាប់យកមុខជំនាញ២ ឬលើសពីនេះ។ កត្តានេះហើយ ដែលធ្វើឲ្យសិស្សមាន អារម្មណ៍ថា ពិបាកក្នុងការចាប់យកមេរៀន គ្មានពេលវេលាសម្រាកគ្រប់គ្រាន់ ទើប បណ្ដោយខ្លួន ឈប់រៀនតែម្ដង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ classroom.synonym.com

X
5s