បើ Apple លែងអាល័យរន្ធកាស 3.5mm នៅលើ iPhone 7 ទៅហើយ ចុះ MacBook Pro ស៊េរីថ្មីវិញ?
សាធារណជនស្ទើរគ្រប់គ្នាប្រហែលមិនមានការភ្ញាក់ផ្អើលទៅលើ iPhone 7 គ្មានរន្ធកាស 3.5mm នោះឡើយ ដោយសារព័ត៌មានជាច្រើនបានចុះផ្សាយជាច្រើនខែ មុនពេល Apple សម្ពោធកំពូលទូរស័ព្ទជំនាន់ទី១០ នេះផ្លូវការ។ ផ្ទុយទៅវិញ អ្នកគាំទ្រ (fan) របស់ Apple មួយចំនួន បែរជាបង្ហាញការមិនពេញចិត្តចំពោះការដកចេញរន្ធកាសស៊េរីចាស់នេះទៅវិញ។ យ៉ាងណា ចំពោះកុំព្យូទ័រ MacBook Pro ជំនាន់ក្រោយ អាចមិនត្រូវក្រុមហ៊ុនដករន្ធកាស 3.5mm នោះទេ ព្រោះបើផ្អែកលើរូបបែកធ្លាយថ្មីៗ គេនៅតែឃើញមានរន្ធកាស 3.5mm នេះដដែល។