មុនពេលលោក Henry Ford ជោគជ័យ លោកក៏ធ្លាប់ជួបបរាជ័យមិនតិចដងដែរ
លោក Henry Ford ត្រូវបានគេទទួលស្គាល់ដោយភាពច្នៃប្រឌិត និងការបង្កើតឡាន។ លោកមិនមែនជោគជ័យភ្លាមៗនោះទេ។ តាមពិតទៅ ជំនួញដំបូងរបស់លោកធ្លាប់ជួបការបរាជ័យមុនពេលដែលក្រុមហ៊ុនម៉ូតូរបស់លោកទទួលបានភាពជោគជ័យ។
លោកកើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៦៣។ លោកគឺជាឧស្សាហករជនជាតិអាមេរិកម្នាក់។ នៅវ័យ១៦ឆ្នាំលោកបានធ្វើការជាយន្តការី។ ក្រោយមក លោកជាវិស្វករ និងបានឡើងឋានៈដល់ប្រធានវិស្វករ។ លោកបានស្លាប់នៅវ័យ៨៣។
ក្រុមហ៊ុនដែលលោក Henry Ford បានបង្កើតឡើងបានជួយដល់សេដ្ឋកិច្ចអាមេរិកដែលជួបប្រទះវិបត្តិសេដ្ឋកិច្ចនាកាលនោះ។ មរតកនិងភាពជោគជ័យរបស់លោក Henry Ford បានបន្សល់ទុកឲអ្នកជំនាន់ក្រោយសម្រាប់សិក្សា៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.budbilanich.com