ពេល​ដែល​អ្នកធុញថប់ សាកអនុវត្តគន្លឹះទាំង ៤នេះមើល​



យើងរាល់គ្នាសុទ្ធតែជួបការលំបាក និងរឿងតប់ប្រមល់ក្នុងជីវិតជាច្រើន។ ស្រ្តេសគឺប្រហែលជាជៀសមិនផុតនោះទេ។ ប៉ុន្តែ មនុស្សយើងមានជម្រើសក្នុងការឆ្លើយតបនឹងស្រ្តេសបាន៖ ១) បោះបង់នូវអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន៖ ចំណុចសំខាន់ដែលអ្នកអាចធ្វើបានគឺបោះបង់នូវរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន។ មនុស្សជាច្រើនចូលចិត្តគិតច្រើន បារម្ហច្រើននូវអ្វីដែលលើសពីសមត្ថភាពរបស់ពួកគេឬអ្វីដែលពួកគេគ្រប់គ្រងមិនបាន។ ២) ផ្លាស់ប្តូរឥរិយាបថ៖ ឥរិយាបថរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ទៅលើរបៀបនៃការឆ្លើយតបស្រ្តេសរបស់អ្នក។ ការគិតបែបអវិជ្ជមានប៉ះពាល់ដល់អ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នកសាកគិតបែបវិជ្ជមានម្តងមើល។ ៣) សម្រាក ៖ ការរស់នៅក្នុងសង្គមដ៏មមាញឹក មានពេលខ្លះអ្នកភ្លេចថែទាំខ្លួនឯង។ ប្រសិនជាអ្នកមិនអាចជួយខ្លួនឯងទេ តើអ្នកជួយអ្នកដទៃយ៉ាងដូចម្តេចទៅ? អ្នកគួរតែចំណាយពេលខ្លះ សម្រាប់សម្រាកដល់រាងកាយនិងខួរក្បាលរបស់អ្នក។ ៤) មើលទៅវែងឆ្ងាយ៖ អ្នកអាចសាកគិតនៃស្ថានភាពដែលអ្នកស្រ្តេស។ តើវាសំខាន់ទេ? តើវាមានប្រយោជន៍អត់? ប្រសិនចម្លើយរបស់អ្នកគឺគ្មានទេ អ្នកមិនគួរចំណាយពេលមកស្រ្តេសឡើយ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.powerofpositivity.com
X
5s