កំហុស៣យ៉ាងដែលបុគ្គលិកមាននៅកន្លែងការងារ ទោះបីជាពួកគេមានបទពិសោធន៍ការងារច្រើនក៏ដោយ
នៅពេលដែលអ្នកបានធ្វើការងារនៅក្រុមហ៊ុនបានមួយរយៈ អ្នកនឹងចាប់ផ្តើមស្គាល់ពីក្រុមហ៊ុននិងការងារបានច្បាស់លាស់ដែរ។ អត្ថប្រយោជន៍ គឺថាការងាររបស់អ្នកមិនសូវពិបាកជាងមុនហើយចំណេះដឹងរបស់អ្នកក៏កើនឡើងដែរ។ តែ ប្រសិនបុគ្គលិកខ្លះគិតថាពួកគេចង់ចេះច្រើនឬក៏យល់ថាប្រាក់ខែរបស់ពួកគេតិចពេក ពួកគេនឹងចាប់ផ្តើមរកការងារបន្ទាប់។
១) ធ្វើការចេះតែធ្វើការ៖ នៅពេលអ្នកធ្វើការបានមួយរយៈ អ្នកមានអារម្មណ៍ថាការងារដូចមិនពិបាកដូចពីមុនទេ។ វាជារឿងល្អប្រសិនជាអ្នកអាចបង្ហាញថា អ្នកមានសារៈសំខាន់ចំពោះក្រុមហ៊ុនជាជាងយកការងារមកធ្វើលេងៗ។ ម៉្យាងវិញទៀត អ្នកធ្វេសប្រហែសចំពោះកំហុសតូចតាច។
២) ចាកចេញល្បឿនពេក៖ នៅពេលអ្នកគិតថាអ្នកមានបទពិសោធន៍ការងារគ្រប់គ្រាន់ក្នុងការរៀនអ្វីដែលពិបាកជាងនេះ អ្នកប្រញាប់ក្នុងការចាកចេញពីការងារបច្ចុប្បន្ន។ បុគ្គលិកដែលមានបទពិសោធន៍ដឹងថាវាមានសារៈសំខាន់ក្នុងការរកការងារថ្មីមុនពេលដែលពួកគេឈប់។ ប៉ុន្តែ ការមានការងារថ្មីក៏មិនប្រាកដថា អ្នកគួរតែបោះបង់ការងារបច្ចុប្បន្នដែរ ឬការងារថ្មីស្រួលជាងការងារបច្ចុប្បន្នដែរ។
៣) មានភាពស្និទ្ធស្នាលជាមួយថៅកែនិងមិត្តរួមក្រុម៖ ប្រាកដណាស់។ ប្រសិនជាអ្នកធ្វើការជាមួយតែមនុស្សដដែលៗ វាពិតជាងាយស្រួលក្នុងការមានភាពស្និទ្ធស្នាលជាមួយគ្នានឹងគ្នា។ ប្រសិនជាអ្នកចាប់ផ្តើមយកកន្លែងការងារជាកន្លែងនិយាយគ្នាលេងជាជាងកន្លែងធ្វើការនោះ អ្នកកំពុងតែនាំការងារអ្នកទៅរកគ្រោះថ្នាក់ហើយ៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.cheatsheet.com