វិធីសាស្ត្រ​ទាំង​៧ ​នេះ​ ​​​អាច​កាត់​បន្ថយ​ក្លិន​មាត់​របស់​អ្នក​ ​​​ក្រោយ​ពី​ការ​​ទទួល​ទាន​គ្រឿង​ស្រវឹង​



ការ​ជប់លៀង ​ពិធី​មង្គលការ​ និង កម្មវិធី​ផ្សេង​គឺ ពិបាក​​ជៀស​រួច​ពី​ការ​ទទួល​ទាន​ស្រា​ ​ឬ​ ​គ្រឿង​ស្រោយវឹង​ផ្សេងៗ​​ ​ជា​ពិសេស​ក្នុង​នាម​យើង​ជា​អ្នក​ជំនួញ​ម្នាក់។ ពេល​ដែល​​​មក​ដល់​ផ្ទះ អ្នក​ប្រហែល​ជា​អាច​កំណត់​បាន​ពី​សកម្មភាព​របស់​អ្នក​តាម​រយៈ​ក្លិន​មាត់​ពី​សំណាក់​គ្រួសារ​។ ​ ដូច្នោះ​ហើយ វិធីសាស្រ្តទាំងនេះអាច ជួយ​លោក​អ្នក​កុំ​​ឱ្យ​​មាន ​ក្លិន​មាត់​បន្ទាប់​ពី​ទទួលទាន​ស្រា​រួច​បាន៖ ១)  បរិភោគ​​ម្ហូប​​ឱ្យ​​បាន​ច្រើន​ពេល​កំពុង​ទទួល​ទាន​ស្រា​៖​ពិសារ​អាហារ​ពេល​កំពុង​ផឹក​គ្រឿងស្រវឹង​ ​អាច​កាត់​បន្ថយ​ក្លិន​ស្រា​ចេញ​ពី​មាត់​បាន​យ៉ាង​ច្រើន ព្រោះ​ថា​ពេល​ដែល​អ្នក​ពិសារ​អាហារ​ទឹកមាត់​របស់​អ្នក​នឹង​ចេញ​​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​​អ្នក​ជៀស​ផុត​ពី​ការ​បាត់បង់​ជាតិ​ទឹក ហើយ​ការ​បាត់បង់​ជាតិ​ទឹក​នេះ​​ហើយ ​ដែល​​ធ្វើ​​ឱ្យ​​អ្នក​ធំ​ក្លិន​មាត់​ខ្លាំង​។ ២) ពិសារ​ខ្ទឹម​បារាំង និង ខ្ទឹមស​​ឱ្យ​បាន​ច្រើន៖ ជា​ការ​ពិត​ណាស់​ខ្ទឹម​បារាំង និង ខ្ទឹមស​ជា​អាហារ​មាន​ក្លិន​ឆួល​ខ្លាំង​ដូច្នោះ​ហើយ​ក្លិន​របស់​វា​ អាច​កាត់​បន្ថយ​ក្លិន​ស្រា​ដែល​ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក​បាន។ ៣) ទំពារស្ករកៅស៊ូ៖ ​ស្ករកៅស៊ូ​ដែល​មាន​ជាតិ ជូ ​និង​ រសជាតិ​ជីរអង្កាម គឺ​ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​វា​ធ្វើ​​ឱ្យ​​ទឹកមាត់​អ្នក​ចេញ​មក​ច្រើន ហើយ​ក្លិន​វា​ក៏​អាច​គ្រប​ដណ្តប់​ក្លិន​ស្រា​បាន​យ៉ាងឆាប់​រហ័ស​ផង​ដែរ។ ៤) ពិសារ​កាហ្វេ និង ទឹក​ឱ្យ​​បាន​ច្រើន៖ ​ពិសារ​កាហ្វេ​និង​ទឹក​​ឱ្្យ​​ច្រើន ​ក៏​​អាច​ជួយ​អ្នក​បាន​។ ទឹក​អាច​ធ្វើ​​ឱ្យ​​អ្នក​ជៀស​ផុត​ពី​ការ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ ​បន្ទាប់​ពី​​ទទួល​ទាន​គ្រឿងស្រវឹង។ ​ ម្យ៉ាង​ទៀត​កាហ្វេ​គឺ​មាន​ក្លិន​ខ្លាំង​ជាង​ក្លិន​ស្រា​ដូច្នោះ​វា​អាច​លុប​ក្លិន​ស្រា​បាន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ធ្វើ​​ឱ្យ​​អ្នក​កាត់​បន្ថយ​ជាតិ​ស្រវឹង​ទៀត​ផង។ ៥) ដុសធ្មេញ ​និង ​មុជទឹក​ ​ឱ្យ​​បាន​យូរ​ជាង​ធម្មតា៖ ​បន្ទាប់​ពី​បរិភោគ​គ្រឿងស្រវឹង​ចប់​ហើយ អ្នក​ត្រូវ​ប្រញាប់​សំអាត​មាត់​ភ្លាម​ ​កុំ​ទុក​ដល់​ថ្ងៃ​ស្អែក។ អ្នក​ត្រូវ​ដុះធ្មេញ​ និង ខ្ពុរមាត់​ឱ្យ​​បាន​លើស​ពី​ធម្មតា​ពីរ​​ទៅ​បី​នាទី​​ ព្រោះ ​វា​អាច​ជួយ​បំបាត់​ក្លិន​ស្រា​បាន​យ៉ាង​ច្រើន។ បន្ទាប់​មក អ្នក​ត្រូវ​ដុះ​សំអាត​ខ្លួន​ប្រាណ​ របស់​អ្នក​ដោយ​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​​ឱ្យ​​បាន​យូរ​ ព្រោះ​ថា​ក្លិន​ស្រា​វា​មិនមែន​ចេញ​ពី​មាត់​របស់​អ្នក​ទាំង​អស់​នោះ​ទេ​ គឺ​វា​ចេញ​ពី​រន្ធញើស​អ្នក​ផង​ដែរ។ ៦) កុំ​ពិសារ​គ្រឿងស្រវឹង​ច្រើន​ប្រភេទ​ក្នុង​ពេល​តែ​មួយ៖ ​គ្រឿងស្រវឹង​មាន​ច្រើន​ប្រភេទ​ហើយ​មាន​ក្លិន​ខុសៗ​គ្នា ​បើ​អ្នក​បរិភោគ​លាយ​គ្នា​នោះ​ ​នឹង​ធ្វើ​ឱ្យ​​អ្នក​ឆាប់​ស្រវឹង​ហើយ​នៅ​ជាប់​ក្លិន​បាន​យូរ តែ​បើ​អ្នក​ចង់​លាយ​ អ្នក​ត្រូវ​លាយ​ជា​មួយ​ផ្លៃឈើ​ ឬ ស្លឹកឈើ​ដែល​ក្លិន​ក្រអូប​ខ្លាំង ព្រោះ​វា​អាច​កាត់​បន្ថយ​ក្លិន​ស្រា​បាន​ជា​ច្រើន។ ៧) ត្រូវពិសារមួយៗ កុំបង្ខំ៖ ​នៅ​ពេល​ដែល​លោក​អ្នក​ពិសារ​បង្ខំ​ពេក​ នោះ​វា​​នឹង​ធ្វើ​​ឱ្យ​​ជាតិ​អាកុល​កើន​កាន់​តែ​ខ្លាំង​ ​ហើយ​​វា​នឹង​ធ្វើ​​ឱ្យ​​អ្នក​ឆាប់​ស្រវឹង​ ​និង ​មាន​ក្លិន​មាត់​ខ្លាំង​ទៀត​ផង ដូច្នេះ​ ជម្រើស​ដ៏​ល្អ​គឺ​​ពិសារ​មួយៗ ​កុំបង្ខំ៕ ដោយ​៖ ​ពិសី
X
5s