Apple Watch Series 2 ចេញផ្លូវការអមចំណុចពិសេសជាច្រើន៖ Waterproof ជម្រៅ ៥០ម៉ែត្រ, GPS, CPU លឿនជាងមុន អេក្រង់ភ្លឺជាងមុន ២ដង និងជាច្រើនទៀត
នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ ត្រូវក្រុមហ៊ុនប្រើប្រាស់ឈ្មោះ Apple Watch Series 2 ដែលបង្កប់ដោយលក្ខណៈ សម្បត្តិរឹតតែពិសេសជាងជំនាន់ដំបូង។ Apple Watch Series 2 នឹងមានតម្លៃចាប់ពី ៣៦៩ដុល្លារ ហើយចាប់មានលក់នៅថ្ងៃទី១៦ កញ្ញាតទៅ។ ចំណុចពិសេសមាននៅលើ Apple Watch Series 2 ថ្មីនេះ គឺបានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក (waterproof) CPU/GPU ដំណើរការលឿនជាងមុន, បង្កប់ដោយប្រព័ន្ធ GPS, អេក្រង់ភ្លឺថ្លាជាងមុន និងមុខងារផ្សេងៗទៀត។