តើពេលក្រុមហ៊ុនរបស់អ្នកជួបបញ្ហាហិរញ្ញវត្ថុ តើអ្នកត្រូវដោះស្រាយដោយរបៀបណា?
គ្មាននរណាចង់ជួបការបរាជ័យក្នុងជំនួញនោះ។ ប៉ុន្តែ វាតែងតែកើតមានឡើង។ វាអាចមកពីការគ្របគ្រងរបស់អ្នកមិនល្អ។ល។ ម៉្យាងវិញទៀត បញ្ហាតូចៗដែលអ្នកគិតថាមិនអីក៏អាចនាំជំនួញអ្នកទៅរកភាពបរាជ័យបានដែរ។ ខាងក្រោមនេះជាគំនិតមួយចំនួន នៅពេលដែលអ្នកជួបបញ្ហាហិរញ្ញវត្ថុ៖
១) ស្មោះត្រង់ចំពោះខ្លួនឯង៖ បញ្ហាហិរញ្ញវត្ថុគឺជាមួយបញ្ហាមួយ ក្នុងបញ្ហាជាច្រើនដែលអ្នកពិបាកនឹងស្មោះត្រង់ចំពោះខ្លួនឯង។ អ្នកងាយនឹងរកលេសមកកុហកខ្លួនឯង។ អ្នកប្រហែលជាគ្មានលុយច្រើនទេ តែកុំមើលទៅលើសម្ភារៈដែលអ្នកមាន។ ពេលអ្នកជួបបញ្ហាហិរញ្ញវត្ថុ អ្នកមិនត្រូវកុហកខ្លួនឯងទៀតទេ។ អ្នកត្រូវទទួលស្គាល់ការពិតនិងវិធីមកដោះស្រាយ។
២) ចាប់ផ្តើមសកម្មភាពឥឡូវនេះដោយភាពឆ្លាតវៃ៖ រកមើលបញ្ហាដែលនាំអ្នកជួបបញ្ហាលុយកាក់។ បន្ទាប់មក ដោះស្រាយវា។ កុំលេងសើចនឹងវាឲ្យសោះ។ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយ។ វាប្រហែលជាពិបាកសម្រាប់អ្នកជំនួញពីព្រោះពួកគេត្រូវធ្វើការសម្រេចចិត្តដែលពិបាកៗ។ ត្រូវប្រាកដថាអ្វីដែលអ្នកធ្វើការសម្រេចចិត្តថ្ងៃនេះជាជម្រើសដ៏ត្រឹមត្រូវ។
៣) សាកល្បងការចរចា៖ ក្រោយពេលដែលអ្នករកឃើញបញ្ហា អ្វីដែលអ្នកត្រូវកែប្រែរួចមក អ្នកត្រូវសម្លឹងមកបញ្ហាផ្សេងទៀត។ មានចំណុចខ្លះអ្នកប្រហែលជាត្រូវការចំណាយប្រាក់ជាច្រើន តែអ្នកអាចចរចាបាន។ ការសន្សំលុយក៏អាចជួយដល់ជំនួញរបស់អ្នកបានដែរ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org